ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! យប់​ជ្រៅ​ហើយ គួរ​កុំ​ទទួលទាន​អាហារ​ទាំងនេះ​
06, Aug 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​យល់ស្រប​ថា​វា​ពិបាក​ណាស់​ក្នុងការ​ទ្រាំ​មិន​ទទួលទាន​អាហារ​នៅពេល​កំពុង​ឃ្លាន ជាពិសេស​នៅពេល​យប់​។ ទោះជា​យ៉ាងណា​អាហារ​មួយចំនួន​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​បារម្ភ​ដូចជា​កើន​ទម្ងន់ ព្រមទាំង​អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ក្រពះ (​ក្រហាយ​ទ្រូង​និង​ឈឺ​បំពង​ក​) នៅពេល​ទទួលទាន​ក្នុងកំឡុងពេល​យប់​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​មិនគួរ​ទទួលទាន​ពេលយប់ ៖

 
១. អាហារ​សម្បូរ​ខ្លាញ់​
 
​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​នឹងមិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​នៅពេល​ក្រោក​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ផងដែរ​។ អាហារ​ប្រភេទ​នេះ​អាច​បង្ខំ​ឱ្យ​ក្រពះ​ធ្វើការ​កាន់តែខ្លាំង​ឡើង​ដើម្បី​រំលាយ​គ្រប់យ៉ាង​។ ហើយ​អ្នកនឹង​មិនអាច​គេង​លក់បាន​ស្កប់ ឬ​ឆាប់​គេង​លក់​ឡើយ ប្រសិនបើ​បន្ត​ទទួលទាន​អាហារ​ប្រភេទ​នេះ​នៅពេល​យប់​ទៀត​។​
 
២. គ្រាប់​ធញ្ញជាតិ​
 
​នេះ​ក៏​ព្រោះតែ​ក្រពះ​មិនអាច​បែងចែក​រវាង​ខ្លាញ់​ល្អ​និង​មិនល្អ​ឡើយ​ដោយ​វា​ប្រតិកម្ម​តប​ទៅ​ខ្លាញ់​ក្នុង​របៀប​តែមួយ​។ គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​ល្អ ប៉ុន្តែ​មិនមែនជា​អាហារសម្រន់​ដ៏​ប្រសើរ​ដែល​គួរ​ត្រូវបាន​ទទួលទាន​នៅពេល​យប់​ឡើយ​ដោយ​វា​អាច​បណ្ដាលឱ្យ​ហើម ឬ​ទល់លាមក​នៅ​ថ្ងៃ​បន្ទាប់​។​
 
៣. សូកូឡា​
 
​ការ​ទទួលទាន​សូកូឡា​នៅពេល​យប់​គឺ​មិនល្អ​សោះឡើយ​ចំពោះ​ការ​គេង​។ នោះ​ក៏​ព្រោះតែ​សូកូឡា​មាន​ផ្ទុក​ទាំង​ជាតិ​កាហ្វេ​អ៊ី​ន​និង​សារធាតុ theobromine ដែល​ផ្ដល់​ការ​រំញោច​ដល់​ខួរក្បាល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​មិន​ងងុយ​។​
 
៤. គ្រឿង​ស្រវឹង​
 
​ភេសជ្ជៈ​នេះ​ងាយ​នឹង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ណាស់​។ ម្យ៉ាងវិញទៀត​នៅពេល​អ្នក​ស្រវឹង គឺ​អ្នក​ងាយ​នឹង​ជួបប្រទះ​អាកា​រៈគេង​មិន​ស្ងប់ ហើយ​ថែមទាំង​បណ្ដាលឱ្យ​មិន​ស្រួលខ្លួន គ្មាន​កម្លាំង និង​មិន​ស្រស់ស្រាយ​ក្នុង​អារម្មណ៍​នៅ​ព្រឹក​បន្ទាប់​ទៀតផង​។​
 
៥. កាហ្វេ​
 
​លើកលែងតែ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​! ប្រសិនបើ​អ្នកទទួល​ទាន​កាហ្វេ​នៅមុន​ពេល​ចូល​គេង​នោះ​អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​គេង​មិន​លក់​ជាមិនខាន​។ នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​រំញោច​ដល់​ភាព​សកម្ម​នៃ​ខួរក្បាល​ដែល​នឹង​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ស្វាង​មិន​ងងុយគេង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com