អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន TADA ទទួលបាន​ទុនវិនិយោគ ៥ លាន​ដុល្លារ​បន្ថែម សម្រាប់​ការចែក​ចាយ​តុ​ក​តុ​ក​អេឡិចត្រូនិក​
06, Aug 2020 , 7:59 am        
រូបភាព
​ក្រុមហ៊ុន​អាជីវកម្ម​ចល័ត MVL ដែល​បាន​ដំណើរការ​កម្មវិធី​ធ្វើដំណើរ TADA នៅ​តំបន់​អាស៊ីអាគ្នេយ៍ បានទទួល​ប្រាក់​វិនិយោគទុន​បន្ថែម 5​លាន​ដុល្លារ ក្នុង​កិច្ចព្រមព្រៀង​មួយ​ថ្មីៗ​នេះ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Central​។ មកទល់ពេលនេះ ក្រុមហ៊ុន MVL បានទទួល​ប្រាក់​វិនិយោគទុន​សរុប​ចំនួន 13.4 លាន​ដុល្លារ​ហើយ ក្នុង​រយៈពេល 2 ឆ្នាំ​នៃ​ដំណើរការ​សេវាកម្ម​របស់ខ្លួន​។​
 
MVL មាន​អ្នកប្រើប្រាស់​រហូតដល់​ទៅ 600,000 នាក់ នៅក្នុង​ប្រទេស​សិង្ហ​បុរី​, វៀតណាម និង​កម្ពុជា ជាមួយនឹង​គោលការណ៍​សេវាកម្ម មិន​កាត់​កម្រៃជើងសារ​ដ៏​ពិសេស​របស់ខ្លួន​។ MVL មាន​គម្រោង​ផលិត​តុ​ក​តុ​ក​អេឡិចត្រូនិក ដើម្បី​ចែកចាយ​ទៅក្នុង​ទីផ្សារ​អាស៊ីអាគ្នេយ៍ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Myung-shin ដែលជា​ក្រុមហ៊ុន​ផលិត​យានយន្ត​អេ​ទ្បិ​ច​ត្រូ​និក​មួយ​មាន​រោងចក្រ​ផលិត​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​
 
​ផ្អែកលើ​ហិរញ្ញប្បទាន​នេះ MVL មាន​គម្រោង​ព​ន្លឿ​ន​ផែនការ​របស់ខ្លួន​បន្ថែ​ម​ទៀត ក្នុងការ​ផ្គត់ផ្គង់​យានយន្ត​អេ​ទ្បិ​ច​ត្រូ​និក នៅក្នុង​ទីផ្សារ​អាស៊ីអាគ្នេយ៍​។ MVL មាន​គោលបំណង​ចែកចាយ​និង​លក់​រហូតដល់ 10,000 តុ​ក​តុ​ក​អេ​ទ្បិ​ច​ត្រូ​និក​នៅក្នុង​ប្រទេស​កម្ពុជា ឆ្នាំ​ក្រោយនេះ​។ លោក Kay Woo, នាយក​ប្រតិបត្តិ​របស់ MVL មានប្រសាសន៍ថា​៖«​ការមិន​កាត់​កម្រៃជើងសារ​ពី​អ្នកបើកបរ គឺជា​អត្ថប្រយោជន៍​ធំ​បំផុត​របស់ TADA​។ ជាមួយនឹង​គោលការណ៍​មិន​កាត់​កម្រៃជើងសារ​នេះ យើង​នឹង​អាច​ចែកចាយ​តុ​ក​តុ​ក​អេ​ទ្បិ​ច​ត្រូ​និក​នេះ​យ៉ាង​លឿន ទៅកាន់​អ្នកប្រើប្រាស់​កម្មវិធី​រហូត​ដល់ 600,000 នាក់ និង​នាំចូល​ចល័តភាព​បែប​ច្នៃប្រឌិត​ថ្មី មកកាន់​ទីផ្សារ​អាស៊ីអាគ្នេយ៍​។​» 
 
​សម្រាប់​ព័ត៌មាន​លម្អិត​ពី MVL សូម​ចូលទៅ​កាន់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com