ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ញ៊ាំ​ច្រើនពេក ឪឡឹក​អាច​ជះ​ផលប៉ះពាល់​ទាំងនេះ​
06, Aug 2020 , 8:59 pm        
រូបភាព
​ទោះបីជា​ពួកយើង​សុទ្ធតែ​ធ្លាប់​បានដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ផ្លែ​ឪឡឹក ប៉ុន្តែ​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ទេ​ថា​ប្រសិនបើ​ញ៊ាំ​ច្រើនពេក​ផ្លែឈើ​នេះ​អាច​ជះ​ផលប៉ះពាល់​អ្វីខ្លះ​? ប្រយ័ត្ន​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​បញ្ហា​ដែល​អាច​កើតឡើង​នៅពេល​ញ៊ាំ​ឪឡឹក​ច្រើនពេក ៖

 
១. បញ្ហា​ពាក់ព័ន្ធ​ប្រព័ន្ធ​រំលាយ​អាហារ​
 
​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Lycopene ដែល​ជួយ​កម្ចាត់​ជាតិពុល និង​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។ ប៉ុន្តែ​នៅពេល​ទទួលទាន​ច្រើនពេក​នោះ​កម្រិត​នៃ​សារធាតុ Lycopene ក្នុង​រាងកាយ​នឹង​ឡើង​ខ្ពស់ ហើយ​អាច​បង្ក​ជា​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការរំលាយ​អាហារ​ដូចជា​ក្អួត ពិបាក​រំលាយ​អាហារ ហើមពោះ ចង្អោរ​ចង់​ក្អួត និង​រាគ​។​
 
២. លើស​សារធាតុ Citrulline
 
Citrulline ជា​សារធាតុ​មួយ​ដែលមាន​ផ្ទុក​ក្នុង​ផ្លែ​ឪឡឹក​ដែល​ត្រូវបាន​បំ​លែង​ទៅជា​អាស៊ីត​អា​មី​ណូ Arginine ជួយ​បង្កើន​ការផលិត​ប្រូតេអ៊ីន​។ ប៉ុន្តែ​នៅពេល​អាស៊ីត​អា​មី​ណូ​នេះ​កើនឡើង​លើស​នោះ​បញ្ហា​មួយចំនួន​អាច​នឹង​លេចឡើង​ដូចជា​លិង្គ​មិន​ឡើង​រឹង និង​លំហូរ​ឈាម​ទៅកាន់​ប្រដាប់ភេទ​ថយចុះ​។​
 
៣. លើស​ប៉ូ​តា​ស្យូ​ម​ក្នុង​រាងកាយ​
 
​មនុស្សពេញវ័យ​ត្រូវការ​កាល់ស្យូម ២០០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​ដូចជា​ឪឡឹក​អាច​បង្កបញ្ហា​លើស​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​រាងកាយ​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង ខ្សោយ​ជីពចរ ចង្វាក់បេះដូង​លោត​មិន​ទៀង គាំងបេះដូង និង​ដា​ច់ស​សៃ​ឈាម​ខួរក្បាល​។ ការ​លើស​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​ក៏​អាច​បង្កបញ្ហា​តម្រងនោម​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com