COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់​ទី​៩​នៅ​វៀតណាម ជា​ស្ត្រី​វ័យ​៦៧​ឆ្នាំ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​កម្រិត​២
06, Aug 2020 , 2:51 pm        
រូបភាព
បុគ្គលិកសុខាភិបាលរបស់វៀតណាម។ រូបភាព៖ VnExpress
បុគ្គលិកសុខាភិបាលរបស់វៀតណាម។ រូបភាព៖ VnExpress
​វៀតណាម នៅ​រសៀល​ថ្ងៃទី​៦ ខែសីហា បាន​រាយការណ៍​ពី​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 ១​នាក់​ទៀត​។ អ្នកស្លាប់​សរុប​របស់​វៀតណាម កើនឡើង​ដល់ ៩​នាក់​។


​តាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល វៀតណាម​មាន​អ្នកស្លាប់ ១​ករណី​ទៀត ដែលជា​ស្ត្រី​មាន​វ័យ ៦៧​ឆ្នាំ រស់នៅ​ខេត្ត Quang Nam ។ បើតាម​ការអះអាង​រប​ស់​មន្ត្រី​សុខាភិបាល​វៀតណាម ស្ត្រី​រូបនេះ មាន​ជំងឺ​ទឹកនោមផ្អែម​កម្រិត​២ មេរោគ​នៅក្នុង​ឈាម ជំងឺ​ខូច​គ្រលៀន និង​ជំងឺ​ផ្សេងទៀត​ជាដើម​។ 
 
​ករណី​អ្នកស្លាប់​សរុប​ដោយសារ COVID-19 បាន​កើន​ឡើងដល់​ចំនួន ៩​នាក់ ខ​ណះ​ករណី​ឆ្លង​បាន​កើន​ឡើងដល់ ៧១៧​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៨១​នាក់​។​
​អនុរដ្ឋមន្ត្រី​សុខាភិបាល លោក Nguyen Truong Son បាន​វាយតម្លៃថា ករណី​ឆ្លង COVID-19 របស់​វៀតណាម នឹង​នៅតែ​កើនឡើង ក្នុង​រយៈពេល ១០​ថ្ងៃ​ខាងមុខ​។ 
 
​សូមបញ្ជាក់ថា រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម នាពេល​កន្លងមក បាន​បញ្ជាក់ថា ខេត្ត​ក្រុង​យ៉ាងហោចណាស់​ចំនួន​១០ មាន​ករណី​ឆ្លង COVID-19 ដែល​ទាក់ទង​នឹង​ទីក្រុង​ដា​ណា​ង​។ ភាគច្រើន​នៃ​ខេត្ត​ក្រុង​ទាំងនេះ គឺ​ស្ថិតនៅ​ភាគ​ខាងជើង​៕

Tag:
 COVID-19
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com