អត្ថបទពាណិជ្ជកម្ម
ក​ម្ម៉​ង់​ទិញ​ទុក​មុន​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 | Note 20 Ultra ដ៏​អស្ចារ្យ មានការ​ថែម​ជូន​ដ៏​សម្បើម​ទៀត​
07, Aug 2020 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​កក្រើក​ពិភពលោក​ទាំងមូល​រប​ស់​ក្រុមហ៊ុន សាម​សុង នៃ​ការដាក់​បង្ហាញ​រូង​រាង​ពិត​នៃ​អធិរាជ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​នា​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៥ ខែសីហា រួចមក ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​អ្នកសារព័ត៌មាន និង​អ្នក​ថតរូប​អាជីព​ជាច្រើនរូប​ដើម្បី​ជា​សាក្សី​នៃ​ការដាក់​បង្ហាញ​ជាស​កល​នៃ​កំពូល​មហា​ព្រឹត្តិការណ៍​ជាទី​មោទនៈ​បំផុត​នេះ ក៏ដូចជា​ទទួលយក​ប​ទ​ពិសោធន៍​ដោយផ្ទាល់​នូវ​រូបរាង​ពិត​, ភាព​អស្ចារ្យ​, លក្ខណៈពិសេស​, តម្លៃ​លក់​ពិតប្រាកដ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យើង ដែល​ប្រព្រឹត្តទៅ​នៅ​អគារ THE BRIDGE Commercial Retail Mall​។​
 
​ពិតប្រាកដ​ណាស់ Samsung Galaxy Note 20 និង Note 20 Ultra ចេញមក​លើក​នេះ​គឺ​ពិតជា​មិនធម្មតា​ឡើយ​ដោយមាន​ការអភិវឌ្ឍន៍​កាន់តែ​ទំនើប និង​អស្ចារ្យ​ជាង​មុន​ខ្លាំង​គួរឱ្យកត់សម្គាល់​ដូចជា​៖ បន្ថែម​កាមេរ៉ា​ថត​ច្បាស់​ខ្លាំង​, អេក្រង់​ធំ​ជាង​មុន (Refresh Rate),  ខ្នង​ខាងក្រោយ​រចនា​ឡើង​ដោយមាន​លក្ខណៈ​ជា​កញ្ចក់​ថ្លា ឆ្លុះ​ចាំង ភ្លឺរលោង​ស្រស់ស្អាត​ឡូយ​ជាង​មុន (Limited Edition), អម​មក​ជាមួយនឹង​ប៊ិក​(S-Pen) ដែលមាន​លក្ខណៈ​វិវត្តន៍​លឿន​រលូន​ជាង​មុន​ខ្លាំង​(9ms) អាច​ផ្តល់​ឲ្យ​លោកអ្នក​នូវ​អារម្មណ៍​ដូចជា​ការ​កាន់​ប៊ិក​ពិតៗ​។​


 
​លោក​ខ្លូត ពិសិដ្ឋ ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​ទូរស័ព្ទដៃ​នៃ​ក្រុមហ៊ុន សាខា​ថៃ សាម​សុង អេ​ឡិច​ត្រូ​និ​ច ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​យើង​ពិត​ជាមាន​មោទនភាព​ក្រៃលែង​ក្នុង​ការដាក់​បង្ហាញ​ក៏ដូចជា​អបអរសាទរ​វត្តមាន​អធិរាជ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 និង Note 20 Ultra ក្នុង​ឆ្នាំ ២០២០ នេះ​! យើង​មាន​ភាពជឿជាក់ និង​សង្ឃឹម​យ៉ាងច្បាស់​ថា Samsung Galaxy Note 20 និង Note 20 Ultra នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ពិតប្រាកដ​ពី​សំណាក់​អតិថិជន​ដែល​និយម​ប្រើប្រាស់​ស៊េរី Note និង​ដឹង​ច្បាស់​ពី​ភាព​អស្ចារ្យ​របស់ Galaxy Note!”
 
​អធិរាជ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 និង Note 20 Ultra នឹង​ដាក់ឱ្យ​អតិថិជន​ដែល​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​ដ៏​ច្រើន​លើសលុប​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ធ្វើការ​ក​ម្ម៉​ង់​ទិញ​ទុក​មុន (Pre-order) នៅ ថ្ងៃទី​០៦ ដល់​ថ្ងៃទី ១៤ ខែសីហា ២០២០ ជាមួយនឹង​ការ​ថែម​ជូន​ដ៏​សម្បើម​អស្ចារ្យ​មិន​ធ្លាប់​មានដូចជា​៖ 
* ក​ម្ម៉​ង់​ទិញ​ទុក​មុន Galaxy Note 20 Ultra ៖
- តម្លៃ​៖ $1,199 (256GB), $1,299 (512GB) 
- ពណ៌​៖ Mystic Black (​ខ្មៅ​), Mystic White (​ស​), Mystic Bronze (​សំរឹទ្ធ​)
- ថែម​ជូន​កាស​ឥត​ខ្សែ Galaxy Buds Live
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)!
- ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍​!
 
* ក​ម្ម៉​ង់​ទិញ​ទុក​មុន Galaxy Note 20 ថែម​ជូន​៖ 
- តម្លៃ​៖ $949 (256GB)
- ពណ៌​៖ Mystic Green (​បៃតង​), Mystic Gray (​ប្រ​ផះ​), Mystic Bronze(​សំរឹទ្ធ​)
- ថែម​ជូន​កាស​ឥត​ខ្សែ Galaxy Buds+
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)!
- ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍​!
 
​តោះ​…​នៅចាំ​អី​ទៀត​? ប្រញាប់​អញ្ជើញ​ទៅ​ហាង​ដែលមាន​ស្លាក​សញ្ញា (Pre-order) ឬ​ហាង​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឥឡូវនេះ​ភ្លាម​ទៅ​។ 
 
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​























© រក្សាសិទ្ធិដោយ thmeythmey.com