ជាតិ
អកពស់ព្រៃ (Crested Serpent Eagle) បក្សីដែលស៊ីពស់ជាអាហារ
× ភ្នំពេញ៖ អកពស់ព្រៃ ឬ Crested Serpent Eagle ជាបក្សីមានមាឌធំ និងនិយមរស់នៅតាមតំបន់ព្រៃនៃប្រទេសកម្ពុជា។ បើតាមក្រសួងបរិស្ថាន សត្វនេះមានទំហំចាប់ពី៥៦-៧៤សង់ទីម៉ែត្រ, ស្លាបរបស់វាមានពណ៌ត្នោតក្រម៉ៅ ចំណែកនៅនៅពេលហើរ គែមខាងក្រោមស្លាបរបស់អកពស់ព្រៃមានឆ្នូតពណ៌ស និងខ្មៅ និងស្នាមអុជៗនៅតាមដងខ្លួន។
អកពស់ព្រៃ ច្រើនរស់នៅតាមព្រៃស្រោង ព្រៃល្បោះ ដំណុះព្រៃក្មេងនិងព្រៃជាំ ហើយវាជាប្រភេទសត្វដែលស៊ីពស់ជាអាហារ។ សត្វនេះបន្តពូជចាប់ពីខែមករា រហូតដល់ខែតុលា ដោយផ្ដល់បានពងមួយគ្រាប់ក្នុងការបន្តពូជមួយលើក៕
© រក្សាសិទ្ធិដោយ thmeythmey.com