អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ត្រៀម​បង្ហាញ​សមាជិក​ថ្មី​ម៉ូ​ឌែ​ល Y1s តម្លៃ​ខ្ទង់​១០០​ដុល្លារ មក​ទីផ្សារ​កម្ពុជា​ឆាប់ៗ​នេះ​!!
07, Aug 2020 , 3:01 pm        
រូបភាព
​វិស័យ​ស្មា​ត​ហ្វូ​ន បច្ចុប្បន្ន​ប្រៀបដូចជា​សមរភូមិ​មួយ​ដ៏​ក្តៅគគុក ដែលមាន​ការប្រកួតប្រជែង​គ្នា​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ នា​សម័យកាល​ឆ្នាំ 2020 នេះ​។ 
 
​ប្រធានបទ​ពេលនេះ យើង​នឹង​លើក​យក​នូវ​ផលិតផល​ស្មា​ត​ហ្វូ​ន vivo ។ កាលពី​អំឡុង​ដើមខែ​កក្កដា ឆ្នាំ 2020 ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន ស៊េរី​ខ្ពស់​នៃ​ត្រកូល X ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន vivoX50 & X50Pro ដែលមាន​ការសម្ពោធ​យ៉ាង​គគ្រឹក​គ​គ្រែង​មានការ Live ចេញពី​ផេ​ក​ផ្លូវការ vivo និង​ផេ​ក HangMeas Live 24h ដែលមាន​អ្នក​ទស្សនាការ Live រាប់ពាន់នាក់​។​
 
​ក្រោយពី​បាន​សម្ពោធ​រួចរាល់ ស្មា​ត​ហ្វូ​ន vivo X50 Series នេះដែរ​ គឺ​ពិតជា​មានការ​គាំទ្រ​ខ្លាំង ទាំង​អ្នក​ដែល​បាន Pre_Order ក៏ដូចជា​អ្នក​ដែល​បាន​ជាវ​ នៅ​ថ្ងៃ​ប្រកា​សលក់​ជា​ផ្លូវការ​ផងដែរ​។ អ្វី​ដែលជំរុញ​ឲ្យ​អ្នកគាំទ្រ​ មានការ​ជឿជាក់ និង​មាន​ទំនុប​ចិត្ត លើ​ស្មា​ត​ហ្វូ​ន vivo គឺ​ដោយសារតែ​ស្តង់ដា​ និង​គុណភាព គឺ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ មាន​ភាព​ឈានមុខ​នៃ​ប្រព​ន្ធ័​តិច​ណូ​ឡូ​ជី​។​
 
​ហើយ​ថ្មីៗ​នេះ​ផងដែរ​ ក្រុមហ៊ុន vivo ក៏​ត្រៀម​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​នរបស់ខ្លួន មួយ​ស៊េរី​ទៀតនៃ​​ត្រកូល Y ​ គឺ​​​ម៉ូ​ឌែ​ល vivo Y1s ​ដែល​នឹង​ត្រៀម​នឹងដាក់​លក់​ក្នុងពេល​ឆាប់ៗ​ផងដែរ​។ បើ​និយាយ​ទៅ ​ការ​រចនា​របស់​ស្មា​ត​ហ្វូ​ន vivo Y1s នេះ​វិញ គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនូវអេក្រង់​ទំហំ 6.22-inch Halo FullView™ ជាមួយនឹង​កម្រិត​អេក្រង់ ​ដល់​ទៅ 88.6% ធៀប​ជាមួយនឹង​តួខ្លួន​របស់​វា​ ដែល​ផ្តល់នូវ​ភាព​រីករាយ​បំផុត​ ក្នុងការ​ទស្សនា​ទាំង​ការមើល​វីដេអូ និង​ការលេង​ហ្គេម​ជាច្រើន​ទៀត​។ 


 
​បន្ថែម​ពីនេះ​ទៀត​នោះ វា​មានភ្ជាប់​ជាមួយនឹង filter ដែល​ការពារ​ទៅលើ​ពន្លឺ​ពណ៌​ខៀវ​ ដែល​ធ្វើអោយប៉ះពាល់​ដល់​កែវភ្នែក​ថែមទៀត​ផង​។ ស្មា​ត​ហ្វូ​ន​នេះ​ មាន​រូបរាង​ស្រស់ស្អាត​ជាមួយនឹង​តួខ្លួន គែម​កោង 3D មាន​រូបរាង​តូច​ដែល​សក្តិសម​បំផុត​ នៅក្នុង​ដៃ​របស់​អ្នក​។ វា​មាន​ទម្ងន់ 161g និង​កម្រាស់​ត្រឹមតែ 8.28mm ប៉ុណ្ណោះ​។ រីឯ​ថាមពល​ថ្ម​ខ្លាំង​កម្លាំង 4,030mAh ដែល​អាច​គ្រប់គ្រង​ ទៅលើ​ថាមពល​ថ្ម​បាន​យ៉ាង​ល្អ​បំផុត។ ស្មា​ត​ហ្វូ​ន Y1s នេះ ​អាច​ប្រើប្រាស់​បានយូរ​នៅក្នុង​ការលេង​ហ្គេម និង​បទពិសោធន៍​កាន់តែ​អស្ចារ្យ​ នៅក្នុង​ការ​ខ​ល​វីដេអូ​ថែមទៀត។ លោកអ្នក​ មិនចាំបាច់​​ព្រួយបារម្ភ​​ពី​ការ​អស់​ថ្ម​នោះទេ​។ 
 
​ស្មា​ត​ហ្វូ​ន​នេះ​ មាន​ម៉េ​មូ​រី​ធំ​ទំហំ​ដល់​ទៅ 32GB ដែល​អ្នកមាន​ភាពងាយស្រួល ​ក្នុងការ​រក្សាទុក​នូវ​រូបភាព ទិន្នន័យ និង​កម្មវិធី​ជាច្រើន​ទៀត​។ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ផ្តល់អោយ​អ្នក​នូវ​មុខងារ​ស្កេ​ន​មុខ Face Access នៅលើ​ស្មា​ត​ហ្វូ​ន Y1s ដែល​អ្នក​អាច​ដោះ​សោ​​​បាន​ភ្លាមៗ​ ដោយសារតែ​វា​អាច​សម្គាល់​ទៅលើ​ផ្ទៃមុខ​របស់​អ្នក​ បាន​លឿន​បំផុត​។ 
 
​អ្នកនឹង​ឃើញថា ស្មា​ត​ហ្វូ​ន​របស់​អ្នក ​ពិតជា​ឆ្លាត​វៃ​មែនទែន​។ ស្មា​ត​ហ្វូ​ន​នេះ​ មាន​រូបរាង​ទាក់ទាញ​ប្រកបដោយ​មន្ត​ស្នេហ៍​ ពណ៌​ធម្មជាតិ​ពិតៗ វា​មាន​ពណ៌ Aurora Blue ដែលមាន​ភាព​ទាក់ទាញ និង​ស្រស់ស្អាត​បំផុត ​ជាមួយនឹង​ការរួមបញ្ចូល​គ្នា​ចំនួន ៣ ពណ៌​គឺ​ពណ៌​ស ពណ៌​ខៀវ និង​ពណ៌​ស្វាយ​។ សម្រាប់​ពណ៌​ទី 2 Olive Black គឺ​មានការ​ជំរុញ​ដោយ​ព្រៃ​ដ៏​ស្រស់ស្អាត តាមរយៈ​ការប្រើប្រាស់​ពណ៌​ដ៏​ទាក់ទាញ​នេះ ពណ៌​ខ្មៅ​ ពិតជា​ផ្តល់នូវ​ភាពស្រស់ស្អាត​ ជាមួយនឹង Visual Effect ដ៏​ស្រស់ស្អាត​បំផុត​។ 
 
​ចូលមក​កាន់​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន vivo Y1s នេះ​វិញ​ គឺ​ថា​បងប្អូន​ប្រាកដជា​ពេញចិត្ត​ជាក់​ជាមិនខាន​ គឺ​តម្លៃ​ត្រឹមតែ $109 តែប៉ុណ្ណោះ​។ សម្រាប់​ថ្ងៃ​ប្រកាស លក់​ជា​ផ្លូវការ​ សូម​បងប្អូន​​​តាមដាន​ជាមួយនឹង​ផេ​ក​ផ្លូវការ Vivo៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com