ពីនេះ ពីនោះ
«ចំណាន» និង«ជំនាញ»ជាពាក្យខ្មែរ ដែលសៀមយកទៅប្រើជា«ឆាំន៉ាន»
× ភ្នំពេញ៖ នៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ«ចំណាន»និង«ជំនាញ»មានថ្នាក់ពាក្យជាគុណនាមដូចគ្នា ហើយក៏មានន័យដូចគ្នាដែរ។
ពាក្យ«ចំណាន» ជាពាក្យក្លាយឃ្លាតសំឡេងពីពាក្យ«ជំនាញ» ដែលសៀមយកទៅប្រើដោយអានថា«ឆាំន៉ាន»។ ខ្មែរនៅក្នុងសម័យដើមដែលទៅរស់នៅប្រទេសសៀមយូរឆ្នាំ ក៏ធ្លាប់និយាយតាមសៀមដែរ។ លុះដល់ចំណេរកាលយូរតទៅ ខ្មែរយើងក៏និយាយជាចំណានវិញ។
«ជំនាញ»ក៏ជាពាក្យខ្មែរ ដែលសៀមក៏យកទៅប្រើជា«ជាំនាញ»ដោយអានថា«ឆាំន៉ាន»ដែរ។ «ចំណាន» និង«ជំនាញ»គឺសុទ្ធតែមានថ្នាក់ពាក្យជាគុណនាមដូចគ្នា និងមានន័យថាដំណើរសេចក្តីថា ប៉ិន,ប្រសប់,ស្ទាត់,ពូកែ,វាងវៃ ដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com