ពីនេះ ពីនោះ
«ពុល»អាចសរសេរម្យ៉ាងទៀត«ពុរ» តែកម្រមានអ្នកសរសេរ
× វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា«ពុល»អាចសរសេរម្យ៉ាងទៀតថា«ពុរ»។ តែតាំងពីដើមរៀងមក ពលរដ្ឋភាគច្រើននិយមសរសេរពាក្យ«ពុល»ជាង។
វចនានុក្រមខ្មែរ បានពន្យល់ពាក្យ«ពុល»មានថ្នាក់ពាក្យជាគុណសព្ទ ដែលមានន័យថា ពិសអាចបណ្តាលឲ្យរង៉ាប់រងើ,ឲ្យក្អួតចង្អោរ ដែលបណ្តាលឈឺស្លាប់ក៏មាន។ ឧទាហរណ៍៖ ពុលបាយ,ពុលផ្សិត,ពុលរលក ជាដើម។
ហើយពាក្យ«ពុរ»ម្យ៉ាងទៀត មានន័យថា ជោរជ្រាយសាច់ដោយទង្គិច, ប៉ះ, ច្របាច់ : ពុរសាច់; ផ្លែឈើពុរ, និយាយក្លាយថា ពូរ ឬ ពុល ក៏មាន ។ ពុរពង ពងដោរឡើងសាច់ជោរជ្រាក ។ ព. ប្រ. ពុរចិត្ត ជ្រោកចិត្ត, ខ្វល់ចិត្តខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com