ពីនេះ ពីនោះ
សុខភាព
អា​ការៈឈឺ​ក្បាល​ដែល​អ្នក​គួរ​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​
08, Aug 2020 , 8:59 pm        
រូបភាព
​ការឈឺ​ក្បាល អាចជា​សញ្ញា​នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ ដែលមាន​ដូចជា ការ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរ ក្បាល​, ជំងឺរលាកស្រោមខួរ​ក្បាល ឬ ជំងឺ​រលាក​ខួរក្បាល​។ អ្នក​ត្រូវ​ប្រញាប់​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ អោយបាន​ភ្លាមៗ ប្រសិនបើ​អ្នកមាន​ការឈឺ​ក្បាល​ក្នុង​សភាព​ធ្ងន់ធ្ងរ ភ្លាមៗ ឬ ការឈឺ​ក្បាល ដែល​កើត មាន​រួម​ជាមួយនឹង ៖

 
  • ​វង្វេងស្មារតី ឬ មានការ​ពិបាក​ក្នុងការ​ស្តាប់​យល់​សម្តី​របស់​នរណាម្នាក់​។​
  • ​សន្លប់​។​
  • ​មាន​គ្រុនក្តៅ​ខ្លាំង ( ៣៩ ទៅ ៤០​អង្សា​សេ​)​។​
  • ​មាន​ភាពស្ពឹក​, ចុះខ្សោយ ឬ  ពិការ​នៅ​ចំហៀង​ណាមួយ​នៃ​រាងកាយ​។​
  • ​តឹង​ណែន​នៅ​កញ្ចឹងក​។​
  • ​ពិបាក​ក្នុង​ការមើលឃើញ​។​
  • ​ពិបាក​ក្នុងការ​និយាយស្តី​។​
  • ​ពិបាក​ក្នុង​ការដើរ​។​
  • ​ក្អួតចង្អោរ ឬ ក្អួត ។​
ធ្វើការ​ណាត់​ជួបនឹង​គ្រូពេទ្យ​

​អ្នក​ត្រូវ​ទៅអោយ​គ្រូពេទ្យ​ពិនិត្យ ប្រសិនបើ​អ្នក​ធ្លាប់​មានការ​ឈឺក្បាល​ដែល​៖
 
  • ​កើតមាន​ញឹកញាប់​ជាង​ពេល​ធម្មតា​។​
  • ​មាន​សភាព​ធ្ងន់ធ្ងរ ជាង​ពេលមុន​។​
  • ​មាន​សភាព​កាន់តែ​អាក្រក់​ឡើង ឬ មិនជា​ស្រាកស្រាន្ត​ជាមួយនឹង​ការប្រើប្រាស់​ថ្នាំ​បំបាត់​អាកា​រៈ ឈឺក្បាល និង​ការឈឺចាប់​។​
  • ​បង្អាក់​ដល់​ការងារ​,​ការ​គេង ឬ ការចូលរួម​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​ជាធម្មតា​របស់​អ្នក​។​
     
​ធ្វើអោយ​អ្នកមាន​ស្ត្រេ​ស ហើយ​នៅពេលដែល​អ្នក​ចង់​ស្វែងរក​នូវ​ជម្រើស​នៃ​ការព្យាបាល ដ៏​សាក សម ដែល​អាចជួយ​អ្នក ក្នុងការ​គ្រប់គ្រង​វា​អោយបាន​ប្រសើរ​ជាង​មុន ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com