អត្ថបទពាណិជ្ជកម្ម
ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី សម្ភោ​ធ​វណ្ណ​កម្ម​ថ្មី​លើក​ទី​៧ ដើម្បី​យក​ថវិការ​ចូល​មូលនិធិ​សប្បុរសធម៌​
08, Aug 2020 , 3:21 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០ ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន (A Mengly J. Quach Education) ដែលមាន​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ជា​ថ្នាក់ដឹកនាំ បាន​បើក​កម្មវិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​វណ្ណ​កម្ម​ថ្មី​លើក​ទី​៧ ក្រោម​ចំណងជើង «​បណ្ដុំ​ទស្សនៈ​» (The Philosophy Colletion) នៅ​បណ្ណាគារ ម៉ូ​នូ​មែន​ប៊ុ​ក (Monument Book)​។
 
​ថ្លែង​ក្នុង​កម្មវិធី​បើក​សម្ភោ​ធ​វណ្ណ​កម្ម​ថ្មី​នេះ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​មានប្រសាសន៍ថា ថវិការ​ដែល​បានមកពី​ការលក់​សៀវភៅ​របស់លោក ដោយបាន​បោះ​ពុ​ម្ភ ៦​លើក​រួចមកហើយ និង​លើក​ទី​៧ ទើបនឹង​សម្ភោ​ធ​ក្នុងថ្ងៃនេះ គឺ​លោក​មិនមែន​យក​កម​ធ្វើជា​កម្រៃ​របស់ខ្លួន​ឡើយ​។ ប៉ុន្តែ​លោក​នឹង​បរិច្ចាគ​ថវិការ​ទាំងអស់នោះ ដាក់ចូល​ជា​មូលនិធិ​សប្បុរសធម៌ ម៉េង​លី ជេ​. គួច ដើម្បី​បម្រើ​ដល់​ការងារ​មនុស្សធម៌ ក្នុងសង្គម​។ 
 
​លោក បន្តថា ការធ្វើ​បែបនេះ គឺ​ដោយសារតែ​លោក ចង់​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​លើ​ប្រព័ន្ធ​អប់រំ និង ចែករំលែក​អំពី​គំនិត​វិជ្ជមាន ក្នុងន័យ​ជំរុញ​លើកទឹកចិត្ដដ​ល់​មិត្ត​អ្នកអាន តម្រង់ផ្លូវ​រុករក​ឧត្ដមភាព​ក្នុង​ជីវិត ការសិក្សា ការងារ ដើម្បី​វិ​វត្ត​ខ្លួន​ក្លាយទៅជា​បុគ្គល​ជោគជ័យ​។ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត រំពឹង​ទទួលបាន​ការគាំទ្រ​ច្រើន និង​បញ្ចេញ​លក់បាន​ច្រើន​ទៅលើ​វណ្ណ​កម្ម​ថ្មី​នេះ ពី​សំណាក់​បងប្អូន​មិត្ត​អ្នកអាន​គ្រប់​វ័យ ដែលជា​អ្នកគាំទ្រ​លោក​ឧកញ៉ា ផងដែរ​។​
៤​ចំណុច​លម្អិត​អំពី​វណ្ណ​កម្ម «​បណ្ដុំ​ទស្សនៈ​» រួមមាន​ដូចខាងក្រោម​៖
 
១- កិច្ច​ពណ៌នា​អំពី​សៀវភៅ​
- បណ្ដុំ​ទស្សនៈ មាន​កម្រាស់ ៣០៦​ទំព័រ​
- ជា​ស្នាដៃ​ទី​៧ របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី 
- បោះពុម្ព​លើក​ទី​១ ចំនួន ៣ ០០០​ក្បាល​
- ថវិកា​ដែល​បានមកពី​ការលក់​សៀវភៅ នឹង​បរិច្ចាគ​ជូន​មូលនិធិ ម៉េង​លី ជេ​. គួច​
 
២- ខ្លឹមសារ​សៀវភៅ​
- រៀបរាប់​អំពី​ដំណើរ​ជីវិត បទពិសោធ និង ភាពជោគជ័យ ដែល​អ្នកនិពន្ធ​បាន​ឆ្លងកាត់​កន្លងមក​។ 
- រៀបរាប់​អំពី​គន្លឹះ​ក្នុង​ការកសាង​សុភមង្គល ការអប់រំ ការជំរុញ​លើកទឹកចិត្ត ភាពជា​អ្នកដឹកនាំ មាគ៌ា​បុគ្គល​ជោគជ័យ និង គតិ​អាជីវកម្ម​។ 
 
៣- ប្រភេទ​សៀវភៅ​
​ជា​ប្រភេទ​កម្រង​បណ្ដុំ​ទស្សនៈ ដែល​អាច​ផ្ដល់​ចំណេះដឹង​ឬ​ពុទ្ធិ​ដល់​មិត្ត​អ្នកអាន​គ្រប់ 
​ស្រទាប់វណ្ណៈ និង​គ្រប់​វ័យ​។​
 
៤- គុណ​តម្លៃ​សៀវភៅ​
​វណ្ណ​កម្មនេះ​កើតចេញពី​ទស្សនៈ និង​គំនិត​ផ្ទាល់​របស់លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដោយ​មិន​ឆ្លុះបញ្ចាំង​ឬ​ពាក់ព័ន្ធ​នឹង​គោលការណ៍​នៃ​ទស្សនៈ​ឬ​គំនិត​របស់​ទ្រឹស្ដី​ណាមួយ​នោះឡើយ​។ មិនតែប៉ុណ្ណោះ សៀវភៅ​នេះ​នឹង​ធ្វើឱ្យ​អ្នកអាន​ចេះ​កសាង​សុភមង្គល​ក្នុង​គ្រួសារ ចេះ​តស៊ូ​ក្នុង​ដំណើរ​ជីវិត និង​ចេះ​ជំរុញ​លើកទឹកចិត្ត​ខ្លួនឯង​។ 
 
​បន្ថែម​ពីនេះ វណ្ណ​កម្មនេះ នឹង​ធ្វើឱ្យ​អ្នកអាន​យល់ដឹង​កាន់តែច្បាស់​អំពី​ភាពជា​អ្នកដឹកនាំ ស្គាល់ផ្លូវ​ទៅកាន់​ភាពជោគជ័យ រួមទាំង​យល់ដឹង​ពី​ការធ្វើ​អាជីវកម្ម​ផងដែរ​។ រឹតតែ​ពិសេស សៀវភៅ​នេះ​នឹង​ធ្វើឱ្យ​អ្នកអាន ជាពិសេស​សិស្ស​និស្សិត បាន​យល់ដឹង​ពី​គន្លឹះ​រៀនសូត្រ ថា​រៀន​យ៉ាងម៉េច​ដើម្បី​ទទួលបាន​សមត្ថភាព ចំណេះដឹង និង​ផ្លែផ្កា​ពិតប្រាកដ​នា​អនាគតកាល​៕
 






















(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com