កីឡាជាតិ
ជាតិ
លី​គ​កំពូល​៖ ក្រៅពី​បឹងកេត​ស្វាគមន៍​យុវជន​បាទី មានការ​ប្រកួត​ចំនួន​ពីរ​គូ​ទៀត​នៅថ្ងៃនេះ​
09, Aug 2020 , 2:10 pm        
រូបភាព
កីឡាករ ម៉ាត់ នូរុណ ខ្សែប្រយុទ្ធបឹងកេតក្នុងការប្រកួតកន្លងមក
កីឡាករ ម៉ាត់ នូរុណ ខ្សែប្រយុទ្ធបឹងកេតក្នុងការប្រកួតកន្លងមក
ដោយ:
​វណ្ណ​ឌេ​ត កីឡា​ជាតិ (​)
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃអាទិត្យ ទី​៩ ខែសីហា នេះ មាន​ចំនួន​៣​គូ ដែល​ធ្វើឡើង​នៅ​ទីលាន​ផ្សេងៗ​គ្នា ក្នុងនោះ​បឹងកេត​ប៉ះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ខណៈ​ក្រុម​នគរបាលជាតិ​ជួប​អាស៊ី​អឺរ៉ុប រីឯ​សូល​ទី​ឡូ​អង្គរ​ស្វាគមន៍​អគ្គិសនី​កម្ពុជា​។ 
 
​បឹងកេត​ត្រូវការ​ឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​នា​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​រសៀល​នេះ​ដើម្បី​ពង្រឹង​ទីតាំង និង​បន្ត​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​កំពូល​តារាង ដែល​ព្រះខ័ន​រាជ​ស្វាយរៀង​កំពុង​គ្រង​។ បច្ចុប្បន្ន​បឹងកេត​ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​២៣​ពិន្ទុ​ជាមួយ​កំណត់​ឈ្នះ​៧​ស្មើ​២ ខណៈ​យុវជន​អាយុរ​ក្រោម​១៨​ឆ្នាំ​បាទី​ស្ថិតនៅ​បាត​តារាង​មាន​២​ពិន្ទុ ក្រោយ​ចាញ់​៧​និង​ស្មើ​២​។ ការប្រកួត​ធ្វើឡើង​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ​ក្រុម​សូល​ទី​ឡូ​អង្គរ​បើកទ្វារ​កីឡដ្ឋាន S.R.U ស្វាគមន៍​ភ្ញៀវ​អគ្គិសនី​កម្ពុជា​។ សូល​ទី​ឡូ​អង្គរ​ស្ថិតនៅ​លេខ​រៀង​ទី​១២​មាន​៤​ពិន្ទុ ក្រោយ​៩​ប្រកួត​ឈ្នះ​១​ស្មើ​១​និង​ចាញ់​៧ ចំណែក​អគ្គិសនី​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​១០​មាន​៥​ពិន្ទុ ក្រោយ​ឈ្នះ​១​ស្មើ​២​និង​ចាញ់​៦​។ 
 
​នៅ​ម៉ោង​ដំណាលគ្នា​នេះដែរ កីឡដ្ឋាន A.E.U Sport Park នឹង​ក្លាយជា​ទីតាំង​កាត់សេចក្តី​រវាង​ក្រុមនគរបាល​ជាតិ​ជាមួយ​អាស៊ី​អឺរ៉ុប​។ នគរបាលជាតិ​ឈរ​លេខ​រៀង​ទី​១១​មាន​៤​ពិន្ទុ ក្រោយ​ឈ្នះ​១​ស្មើ​១​និង​ចាញ់​៧ ខណៈ​អាស៊ី​អឺរ៉ុប​ស្ថិតនៅ​លេខ​រៀង​ទី​៩​មាន​៧​ពិន្ទុ​ជាមួយ​ជ័យជម្នះ​២​ស្មើ​១​និង​ចាញ់​៦​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​៨ ខែសីហា ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ២-០ ដើម្បី​បន្ត​គ្រង​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​១១​មាន​២៨​ពិន្ទុ​ជាមួយ​កំណត់ត្រា​មិន​ស្គាល់​ចាញ់ឈ្នះ​៩​ស្មើ​១​។ ចំណែក​ក្រុម​វិសាខា​បាន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ៣-១ ចំណែក​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ ៦-០៕ 
  

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com