ជាតិ
សាស្ត្រាចារ្យ ច័ន្ទ សុភ័ណ្ឌ ច្នៃម៉ូតសម្លៀកបំពាក់បុរាណពីសតវត្សរ៍ទី១ដល់ទី១៥
× ភ្នំពេញ៖ ប្រជាជនខ្មែរបច្ចុប្បន្ន ភាគតិចណាស់ដែលស្គាល់ពីម៉ូតសម្លៀកបំពាក់ខ្មែរបែបបុរាណ ពិសេសសម្លៀកបំពាក់តាំងពីសតវត្សទី១មកម្ល៉េះ។ លោកគ្រូ ច័ន្ទ សុភ័ណ្ឌ ជាសាស្ត្រាចារ្យរចនាក្រាហ្វិកឌីសាញ នៅសាលាវិចិត្រសិល្បៈភ្នំពេញ បានស្រាវជ្រាវអំពីម៉ូតសម្លៀកបំពាក់បុរាណខ្មែរពីសម័យកាលមួយទៅសម័យកាលមួយមកកែច្នៃ និងធ្វើស្រោមមុខល្ខោនខោនផងដែរ។
លោកគ្រូ ច័ន្ទ សុភ័ណ្ឌ បានច្នៃម៉ូតសម្លៀកបំពាក់បុរាណខ្មែរតាំងពីសម័យនគរភ្នំ សតវត្សរ៍ទី១ដល់ទី៦ ហើយសម័យចេនឡា សតវត្សរ៍ទី៦ដល់ទី៩ សម័យអង្គរ សតវត្សរ៍ទី៩ដល់ទី១៥ សម័យលង្វែកសតវត្សរ៍ទី១៥ដល់ទី១៧ និងសម្លៀកបំពាក់សម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ផងដែរ។ សម្លៀកបំពាក់ទាំងអស់នោះ លោក ច្នៃពីហូល និងសូត្រ ពាក់លើតុក្កតាតូចៗ ហើយក៏មានបំពាក់គ្រឿងអលង្ការលម្អ លោកគ្រូ ក៏បានពន្យល់ថា សម័យកាលនីមួយៗ ស្ត្រី បុរស ខ្សែព្រះរាជវង្ស និងប្រជារាស្ត្រ ត្រូវបានបែងចែកការស្លៀកពាក់ផងដែរ៕
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
Tag:
សម្លៀកបំពាក់
បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com