ជាតិ
បទសម្ភាសន៍
តំបន់​ផាប់​ស្ទ្រី​ត នឹង​បើក​ដំណើរការ​វិញ​នៅ​ថ្ងៃ​ឈប់សម្រាក​ខាងមុខ តែ​ក្នុង​រូបភាព​ថ្មី​
09, Aug 2020 , 8:29 pm        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​ពិធី​កម្សាន្ត​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់ទី​២១ សីហា កំឡុង​ពេលដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ឈប់សម្រាក សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​កន្លងទៅ​។ កម្មវិធី​សាសនា ក​ម្មិ​វ​ធី​កម្សាន្ត​ជាច្រើន បានរៀបចំ​ឡើង ដើម្បី​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប មាន​ចរន្ត​ឡើងវិញ ក្រោយ​ជាប់គាំង​ច្រើន​ខែ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ តំបន់​សំខាន់ៗ ដូចជា​ស្ទឹង​សៀមរាប សួនច្បារ​មាត់​ស្ទឹង សុទ្ធតែ​កំពុង​មមាញឹក​រៀបចំ​កម្មវិធី ក្នុងនោះ​អាជ្ញាធរ​ក៏​នឹង​បើក​ឡើងវិញ​នូវ​តំបន់​ផាប់​ស្ទ្រី​ត ដែលជា​តំបន់​សំខាន់​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។ អភិបាលខេត្ត​សៀមរាប​បញ្ជាក់ថា ផាប់​ស្ទ្រី​ត​នឹង​បើក​ដំណើរការ​ឡើងវិញ ដើម្បីឱ្យ​ម្ចាស់​អាជីវកម្ម​អាច​រកចំណូលបាន​ខ្លះ តែ​ការបើក​នេះ មិនមាន​ការបើក​ភ្លេង​រាំ​កម្សាន្ត​ដូច​មុន​ឡើយ តែ​ជា​ការបើក​ក្នុង​រូបភាព​ថ្មី​។ លោក​អភិបាល​បន្តថា អាជ្ញាធរ​ព្យាយាម​កែច្នៃ​យ៉ាងណា ឱ្យ​អាជីវករ​អាច​រកចំណូលបាន​ខ្លះ​ពី​ឱកាស​ថ្ងៃ​ឈប់សម្រាក​នេះ​៕

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ គឺ​អ្នកនាង អ៊ី​សា រ៉​ហា​នី ជាមួយ​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ដូចតទៅ​នេះ​៖

 
 
 
 
 
 

Tag:
 ផាប់​ស្ទ្រី​ត​
  ទៀ សីហា​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com