ជាតិ
សុខភាព
ការ​ធ្លាក់ស​ខុស​ប្រក្រតី ប្រឈម​នឹង​ការ​រលាកមាត់​ស្បួ​ន​, រលាក​អាង​ត្រគាក​, អសមត្ថភាព​មានកូន​…!
10, Aug 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ការ​ធ្លាក់ស​ខុស​ប្រក្រតី គឺជា​សមាន​សភាព​ខាប់ ស្អិត កក់​ដុំៗ ឬ​មាន​ពណ៌​លឿន បៃតង រមាស និង​ធុំ​ក្លិនស្អុយ​ជាដើម​។ បើតាម​កញ្ញា​វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឡេង កា​ណា​រី​ន ការ​ធ្លាក់ស​ខុស​ប្រក្រតី អាច​ប្រឈម​នឹង​ការបង្ក​រោគ​នៅ​ប្រដាប់ភេទ ជាពិសេស​ធ្វើឱ្យ​រលាក​ប្រដាប់ភេទ​នៅ​ទ្វារមាស មាត់ស្បូន រលាក​អាង​ត្រគាក ហើយ​ប្រសិនបើ ការបង្ក​រោគ​ដោយ​ជំងឺ​កាមរោគ​នោះ ធ្វើឱ្យ​ស្ត្រី​ប្រឈម​នឹង​ការ​អសមត្ថភាព​មានកូន ឬ​ពិបាក​មានកូន​នៅ​ថ្ងៃមុខ​ជាដើម ។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ កញ្ញា​វេជ្ជបណ្ឌិត ឡេង កា​ណា​រី​ន ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ដូចតទៅ​៖
 
 
​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​រូបនេះ បាន​ណែនាំ​ថា ដើម្បី​ការពារ​ការ​ធ្លាក់ស​ខុស​ប្រក្រតី ស្ត្រី​និង​បុរស​ជា​ដៃគូ ត្រូវតែ​ធ្វើ​អនាម័យ​ប្រដាប់ភេទ​ឱ្យបាន​ត្រឹមត្រូវ ដែល​អាច​ការពារ​កុំ​ឱ្យមាន​បញ្ហា​នៅលើ​ប្រដាប់ភេទ​, ត្រូវមាន​ដៃគូ​មួយ​ទល់នឹង​មួយ កុំ​មាន​ដៃគូ​រួមភេទ​ច្រើន និង​ប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួមភេទ​ជាដើម​៕
 

Tag:
 ជំងឺ​
  ធ្លាក់ស​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com