ជាតិ
Cambodia Amazing រួមចំណែកលើកកម្ពស់សេវាសហគមន៍ ដើម្បីជួយបង្កើនចំណូលដល់ពលរដ្ឋ
× ភ្នំពេញ៖ Cambodia Amazing Trip Planner ជាក្រុមរៀបចំដំណើរកម្សាន្តបោះតង់ ទៅកាន់តំបន់ទេសចរណ៍នានានៅកម្ពុជា។ ក្រៅពីរៀបចំដំណើរកម្សាន្តបោះតង់ Cambodia Amazing តែងជ្រើសរើសសេវាកម្មសហគមន៍ ដូចជា ផ្ទះស្នាក់ ម្ហូបអាហារតំបន់ មធ្យោបាយធ្វើដំណើរ និងមគ្គទេសក៍ប្រចាំតំបន់។ បើតាមលោក សា ឌីណា ការប្រើប្រាស់សេវាសហគមន៍ ជាផ្នែកមួយជួយបង្កើនចំណូលប្រជាពលរដ្ឋ ពិសេសលុបបំបាត់ការកាប់បំផ្លាញព្រៃ និងចូលរួមស្រឡាញ់ធនធានធម្មជាតិ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត ជាមួយលោក សា ឌីណា ស្ថាបនិក Cambodia Amazing Trip Planner ដូចតទៅ៖
នៅថ្ងៃទី១៦-១៨ សីហាខាងមុខនេះ Cambodia Amazing Trip Planner នឹងរៀបចំដំណើរកម្សាន្តជំរំតង់ «សួគ៌ាបព៌ត» នាខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្រោមប្រធានបទ៖ «ដួងព្រលឹងជាតិខ្មែរ រះខ្ពស់ត្រដែតនាជួរភ្នំដងរែក»។ ដំណើរកម្សាន្តនេះ នឹងនាំអារម្មណ៍ភ្ញៀវទេសចរកម្សាន្តសប្បាយ ជាមួយធម្មជាតិ និងឈ្វេងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ។
ដំណើរកម្សាន្តរយៈពេល ២យប់ ៣ថ្ងៃនេះ នឹងធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ, ប្រាសាទកោះកេរ ប្រាសាទប្រាំ, ប្រាសាទនាងខ្មៅ, ប្រាសាទលឹង្គ, ផ្ទះតាម៉ុក, ទីសក្ការលោកយាយម៉ៅ, ផ្នូរប៉ុលពត, ពើងតារួន, បារាយណ៍, ជណ្តើរបុរាណ និងបន្ទាយជ័យ៨០២។ ព័ត៌មានបន្ថែម និងការចុះឈ្មោះ លោក-អ្នក អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ 085 93 94 41, 096 53 333 38 និង 088 53 333 38៕
Tag:
ជំរំតង់
ទេសចរណ៍
សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com