ពីនេះ ពីនោះ
ការប្រើ​«​ប្រដៅ​»​មានន័យ​ខុសពី​ការប្រើ​«​បណ្តៅ​»​ត្រង់ណា​?
11, Aug 2020 , 7:29 am        
រូបភាព
​កាលណា​គេ​ប្រើពាក្យ​«​ប្រដៅ​»​បង្ហាញថា​វា​ជា​កិរិយាសព្ទ តែបើ​គេ​ប្រើពាក្យ​«​បណ្តៅ​»​នោះ​វា​ជា​នាមសព្ទ​។

 
​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​«​ប្រដៅ​» សម្រាប់​និយាយ​ទូ​នា្ម​ន​,​ស្តីថា​,​ក្រើនរំលឹក​,​ឲ្យ​ឱវាទ​,​បង្វឹក​។ គ្រូ​ប្រដៅ​កូនសិស្ស ព្រោះ​ចង់​ឲ្យ​សិស្ស​ល្អ​។ 
 
​បើជា​ចំណោទ បញ្ឆិតបញ្ឆៀង​ប្រៀបប្រាយ​ចោទ​ឲ្យ​រក ឲ្យ​ស្រាយ​ឈ្មោះ​អ្វីមួយ នោះ​បញ្ជាក់ថា​វា​ជា​នាមសព្ទ​នៃ​ពាក្យ​«​បណ្តៅ​»​ដែល​ខ្មែរ​យើង​មាន​ពាក្យ​បណ្តៅ​ច្រើន ដែល​ចាស់ៗ​ពី​ដើម​បង្កើត​វា​ឡើង​សម្រាប់​ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​មាន​យោបល់​។ ពាក្យ​«​បណ្តៅ​»​នេះ​ប្រើ​ជា​កិរិយាសព្ទ ឬ​គុណសព្ទ​ក៏បាន​។ ឧទាហរណ៍​៖ ឯកអង្គ​ទ្រង់​នាម​ឯក ខ្ពស់​អនេក ទាប​ជាង​ស្មៅ​។ ចម្លើយ​គឺ​៖ ភ្នំ​៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com