ជាតិ
វ័យ​៦៥​ឆ្នាំ លោក កៅ វ​ណ្ណារិន ឡើង​ចុះ​ភ្នំ​ឱ​រ៉ា​ល់​ក្នុង​ថ្ងៃ​តែមួយ​!
10, Aug 2020 , 10:39 pm        
រូបភាព
ដោយ:
កំពង់ស្ពឺ​៖ មាន​វ័យ​៦៥​ឆ្នាំ លោក កៅ វ​ណ្ណារិន អាច​ឡើង​ចុះ​ភ្នំ​ឱ​រ៉ា​ល់​វិល​ល្ងាច ដោយ​ចំណាយពេល​ជាង​៤​ម៉ោង អាច​ឡើងដល់​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​ប្រទេស​កម្ពុជា​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​បាន​ឡើងដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​។ ការតាំង​ចិត្ត​ខ្ពស់ និង​ចង់​គាំទ្រ​នូវ​តំបន់​ទេសចរណ៍ធម្មជាតិ ជំរុញ​ឲ្យ​លោក កែវ វ​ណ្ណារិន ឡើង​ភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​ប្រទេស​កម្ពុជា​វិល​ល្ងាច​បាន​។



​សូម​អញ្ជើញ​ទស្សនា​វីដេអូ​សម្ភាស​ដោយ​លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន​ថ្មី​២៥​រាជធានី​-​ខេត្ត និង​លោក កៅ វ​ណ្ណារិន ដូចតទៅ​៖ 
 
 
 
​បុរស​វ័យ​៦៥​ឆ្នាំ​រូបនេះ លើកឡើងថា​៖ «​ភ្នំ​ឱ​រ៉ា​ល់​ជា​ដែល​ខ្ពស់​ជាងគេ​នៅ​ស្រុក​ខ្មែរ ហើយ​ភ្នំ​តែមួយគត់​ដែល​បាន​សិក្សា​ពី​កុមារភាព ជា​លើក​ទី​២​សម្រាប់​ខ្ញុំ​។ លើក​ទី​១ ខ្ញុំ​ប្រើពេល​២​យប់​៣​ថ្ងៃ ដើម្បី​បាន​ទៅ ដល់​កំពូលភ្នំ​ដែល​ខ្ពស់​នេះ​»​។  លោក កៅ វ​ណ្ណារិន បន្តថា សម្រស់​ធម្មជាតិ​ដើមឈើ​ធំៗ​ដែលជា​សម្បត្តិ​របស់​ប្រទេស​កម្ពុជា​ជា​កម្លាំងចិត្ត​បន្ថែម​ដែល​អាច​ឲ្យ​លោក​សម្រេច​គោលដៅ​បាន​។ 
 
​អ្នក​ឡើង​ភ្នំ​រូបនេះ ចង់​ឲ្យ​សហគមន៍​រៀបចំ​ឲ្យ​មាន ការតាំង​បង្ហាញ​នូវ​អ្វី​ឲ្យ​កាន់តែ​ពិសេស​សម្រាប់​ភ្នំ​ឱ​រ៉ា​ល់ បើសិនជា​អាចមាន​ដូចជា ការដាំ​បន្លែ​លើ​កំពូលភ្នំ​, ការ​ប្រាប់​អំពី​ទំហំ​ផ្ទៃដី ឬ​ឈ្មោះ​ដើមឈើ​ផ្សេងៗ​ជាដើម​។ ជា​ចុងក្រោយ​លោក កៅ វ​ណ្ណារិន បាន​សំណូមពរ​ឲ្យ​ភ្ញៀវទេសចរ​មក​ទស្សនា​តំបន់ភ្នំ​ឱ​រ៉ា​ល់​កាន់តែច្រើន និង​ចូលរួម​ថែរក្សា​នូវ​សម្បត្តិ​ដែល​ដូនតា​បាន​បន្សល់ទុក​មក​និង​នាំគ្នា​ជួយ​ណែនាំ​បន្ត​ឲ្យ​ភ្ញៀវ​មក​ទស្សនា​តំបន់​នេះ​កាន់​ច្រើន​ផងដែរ​៕ 
 

Tag:
 ភ្នំ​ឱ​រ៉ា​ល់​
 ​កំពង់ស្ពឺ​
 Thmeythmey25
© រក្សាសិទ្ធិដោយ thmeythmey.com