សង្គមអន្តរជាតិ​
អន្តរជាតិ
យុវជន​ម្នាក់​បើកហាង​កាហ្វេ ដើម្បី​ស្វែងរក​ម្ចាស់​ថ្មី​ដល់​ឆ្មា​ទុរគត​ប្រមាណ​១៥​ក្បាល​
13, Aug 2020 , 10:59 pm        
រូបភាព
យុវជន Nguyen Thanh Binh ដាក់​ចំណីឲ្យហ្វូងឆ្មា​ដែល​ខ្លួន​យក​ទៅ​ចិញ្ចឹមក្នុងហាង​ដើម្បីរក​អ្នក​ចិញ្ចឹម​ថ្មី។ រូបថត AFP
យុវជន Nguyen Thanh Binh ដាក់​ចំណីឲ្យហ្វូងឆ្មា​ដែល​ខ្លួន​យក​ទៅ​ចិញ្ចឹមក្នុងហាង​ដើម្បីរក​អ្នក​ចិញ្ចឹម​ថ្មី។ រូបថត AFP
ដោយ: ធីតា
​យុវជន​វៀតណាម​ម្នាក់​អាយុ​២៤​ឆ្នាំ​ដែល​រស់នៅ​ក្រុង​ហាណូយ បាន​បើក​យុទ្ធនាការ​សង្គ្រោះ​ឆ្មា​ទុរគត ដោយ​យក​ឆ្មា​ទាំងនោះ ដាក់​ក្នុង​ហាង​កាហ្វេ​របស់ខ្លួន ហើយ​ស្វែងរក​អ្នក​ដែល​ចង់យក​ពួកវា​ទៅ​ចិញ្ចឹម​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

 
Ngao’s Home Café ទីកន្លែង​រស់នៅ​របស់​សត្វ​ឆ្មា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ចំនួន​១៥​ក្បាល ដោយ​ភាគច្រើន​ជា​ឆ្មា​ដែល​គេ​បោះបង់ចោល ឆ្មា​ដែល​រងរបួស​ដោយសារ​ឆ្កែ​ខាំ ឬ​គ្រោះថ្នាក់​ផ្សេងៗ​។ «​ខ្ញុំ​ព្យាយាម​ជួយ​ឆ្មា​ដែលមាន​ប្រវត្តិ​ដ៏​ជូរចត់​ទាំងនោះ ឲ្យ​បានជា​សះស្បើយ​ទាំង​រាងកាយ និង​ស្មារតី​»​។ នេះ​ជាការ​អះអាង​របស់លោក Nguyen Thanh Binh ដែលជា​ម្ចាស់​ហាង​កាហ្វេ​។​
 
​ចាប់​បើក​ពី​ខែកក្កដា​មក យុវជន Thanh Binh វ័យ​២៤​ឆ្នាំ អះអាងថា ហាង​កាហ្វេ Ngao របស់ខ្លួន មាន​គោលបំណង​ដ៏​ធំ​មួយ គឺ​ស្វែងរក​ម្ចាស់​ថ្មី ឲ្យ​ឆ្មា​ទាំង​១៥​ក្បាល​នោះ​។ លោក​សង្កេតឃើញថា អតិថិជន​មួយចំនួន​មាន​ចំណាប់អារម្មណ៍ ហើយ​អ្នកខ្លះ​ក៏​ត្រៀមខ្លួន​យក​ឆ្មា​ទៅ​ចិញ្ចឹម​ផងដែរ​៕
 

Tag:
 ឆ្មា​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com