កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​ទាំង​១០​ឆ្នាំ​២០២០ មាន​អង់គ្លេស​៥​រូប ឯ Mbappe ឈរ​លេខ​១
18, Aug 2020 , 1:59 pm        
រូបភាព
Kylian Mbappe ខ្សែប្រយុទ្ធ​ក្រុម Paris Saint-Germain បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក​នាពេល​បច្ចុប្បន្ននេះរ​ហូត​ដល់ ៣០៥​លាន​ដុល្លារ​អាមេរិក​។ Raheem Sterling ខ្សែបម្រើ Man City មានតម្លៃ​២២៩​លាន​ដុល្លារ និង Jadon Sancho របស់ Borussia Dortmund តម្លៃ​២១០​លាន​ដុល្លារ​។ ក្នុងចំណោម​កីឡាករ​ថ្លៃ​ជាងគេ​ទាំង​១០ មាន​កីឡាករ​អង់គ្លេស​ដល់​ទៅ​៥​រូប ខណៈ Neymar, Lionel Messi និង Cristiano Ronaldo គ្មាន​ឈ្មោះ​។​


​បើតាម​របាយការណ៍រ​បស់ Soccerex ដែលជា​ស្ថាប័ន​វាយតម្លៃ​ក្នុង​វិស័យ​ជំនួញ​កីឡាបាល់ទាត់​លំដាប់​ពិភពលោក​វាយតម្លៃថា​កីឡាករ​បាល់ទាត់​ចំនួន​១០​រូប​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក​ប្រចាំឆ្នាំ​២០២០​នេះ មាន​កីឡាករ​អន្តរជាតិ​អង់គ្លេស​ដល់​ទៅ​៥​រូប​។ ក្នុងនោះ​រួមមាន Raheem Sterling (Man City), Jadon Sancho (Borussia Dortmund), Trent Alexander-Arnold (Liverpool FC), Marcus Rashford (Manchester United) និង Harry Kane (Tottenham Hotspur)​។​
 
​វិស័យ​កីឡា​ជាច្រើន​នៅ​ជុំ​ពិភពលោក រួមទាំង​កីឡាបាល់ទាត់​ផង​បាន​រង​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​ជំងឺ COVID-19​។ បើ​ទោះ​យ៉ាងនេះ​ក្តី តម្លៃ​ខ្លួន​កីឡាករ​បាល់ទាត់​នៅតែ​មិន​ថមថយ​នោះឡើយ​សម្រាប់​ការទិញ​ដូរ​រវាង​ក្លិប​ល្បីៗ​នៅ​តំបន់​អឺរ៉ុប​។​
 
​តួយ៉ាង ថ្មីៗ​នេះ Chelsea បាន​ផ្ទេរ​យក​ខ្សែប្រយុទ្ធ Timo Werner ពី RB Leipzig រួចហើយ​ក្នុងតម្លៃ ៧២​លាន​ដុល្លារ​អាមេរិក ទាំង COVID-19 នៅតែ​អុកឡុក​នៅឡើយ​។ ស្របពេល​គ្នា​នេះ Man Utd ក៏​កំពុង​ចរចា​ទិញយក Sancho ពី Dortmund ក្នុងតម្លៃ​ថ្លៃ​ផងដែរ​។​
 
​ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​លោកអ្នក​អំពី​កីឡាករ​ទាំង​១០​រូប​ដែលមាន​តម្លៃ​ខ្លួន​ថ្ងៃ​ជាងគេ​ទាំង​១០ សម្រាប់​ឆ្នាំ​២០២០៖
១- Kylian Mbappe (Paris Saint-Germain) តម្លៃ ៣០៥ លាន​ដុល្លារ​អាមេរិក​


 
២- Raheem Sterling (Manchester City) ម្លៃ ២២៩ លាន​ដុល្លារ​អាមេរិក​


 
៣- Jadon Sancho (Borussia Dortmund) តម្លៃ ២១០ លាន​ដុល្លារ​អាមេរិក​


 
៤- Trent Alexander-Arnold (Liverpool) តម្លៃ ២០១​លាន​ដុល្លារ​អាមេរិក​


 
៥- Marcus Rashford (Manchester United) តម្លៃ ១៧៩​លាន​ដុល្លារ​អាមេរិក​


 
៦- Mohamed Salah (Liverpool) តម្លៃ ១៧០​លាន​ដុល្លារ​អាមេរិក​


 
៧- Sadio Mané (Liverpool) តម្លៃ ១៦៣​លាន​ដុល្លារ​អាមេរិក​


 
៨- Antoine Griezmann (FC Barcelona) តម្លៃ ១៦០​លាន​ដុល្លារ​អាមេរិក


៩- Alphonso Davies (Bayern Munich) តម្លៃ ១៥៧​លាន​ដុល្លារ​អាមេរិក​


 
១០- Harry Kane (Tottenham Hotspur) តម្លៃ ១៣៩​លាន​ដុល្លារ​អាមេរិក​



Tag:
 កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​
© រក្សាសិទ្ធិដោយ thmeythmey.com