ពីនេះ ពីនោះ
ខ្មែរ​ប្រើពាក្យ «​អូ​តែ​ល​» ជា​ពាក្យ​បារាំង ច្រើន​ជា​ពាក្យ​ខ្មែរ «​សណ្ឋាគារ​»
17, Aug 2020 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពិតមែន​ទៅ​ពាក្យ​ខ្មែរ​ក៏មាន​ពាក្យ​ដូចនឹង​ពាក្យ «​អូ​តែ​ល​» ជា​ពាក្យ​បារាំង និង​ជា​ភាសា​អង់គ្លេស​ថា «Hotel»​នេះដែរ គឺ​ពាក្យ «​សណ្ឋាគារ​» តែ​ខ្មែរ​យើង​ចូលចិត្ត​ហៅ​ជា «​អូ​តែ​ល​» ជា​ភាសា​បារាំង ឬ «Hotle»​ជា​ភាសា​អង់គ្លេស​ជាង​។

 
​ពាក្យ «​សណ្ឋាគារ ឬ អូ​តែ​ល ឬ Hotle» នេះ​មានន័យថា ផ្ទះ ឬ​រោង​សម្រាប់​ទទួលភ្ញៀវ​,​ផ្ទះ​រាជការ​សម្រាប់​ទទួលភ្ញៀវ​មកពី​ចម្ងាយ ឬ មកពី​នានាប្រទេស​។ ពាក្យ «​សណ្ឋាគារ​ ​» សរសេរ​ជា​បាលី និង​សំ​ស្ត្រឹ​ត សំ​ស្ថា​គារ ហើយ​សរសេរ​ជា ស​ន្ថា​ធារ ក៏មាន ហៅថា ស​ណ្ឋ​គា​រដ្ឋា​ន ឬ​សន្ថាគារ​ដ្ឋា​ន​ក៏​បានដែរ​។ នេះ​បើតាម​ការបកស្រាយ​ពី​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com