ពីនេះ ពីនោះ
អន្តរជាតិ
លោក Einstein៖ កុំព្យាយាមធ្វើជាបុគ្គលជោគជ័យ តែត្រូវព្យាយាមធ្វើជាបុគ្គលមានគុណតម្លៃ
20, Oct 2021 , 11:47 am        
រូបភាព
ដោយ: ធីតា
លោក Albert Einstein ជាអ្នកប្រាជ្ញរូបវិទ្យាដើមកំណើតអាល្លឺម៉ង់ ដែលបានទទួលពានរង្វាន់ណូបែលរូបវិទ្យានាឆ្នាំ១៩២១។ លោកទទួលមរណភាពកាលពីឆ្នាំ១៩៥៥ក្នុងអាយុ៧៦ឆ្នាំ។ កំពូលអ្នកប្រាជ្ញរូបនេះ បន្សល់ស្នាដៃជាច្រើន ជាពិសេសទ្រឹស្តីរូបវិទ្យា។

 
នៅឆ្នាំ១៩៩៩ ទស្សនាវដ្តី Time បានផ្តល់ងារលោក Albert Einstein ជាមនុស្សឆ្នើមប្រចាំសតវត្សរ៍ (Person of the Century)។ ក្រៅពីសញ្ជាតិអាល្លឺ់ម៉ង់ លោក Einstein ក៏ត្រូវបានផ្តល់សញ្ជាតិស្វីស អូទ្រីស និងអាមេរិកផងដែរ។ 
 
សារព័ត៌មានថ្មីៗ សូមដកស្រង់សំដីមាសមួយរបស់លោក Einstein ដែលបានលើកឡើងថា៖ «កុំព្យាយាមធ្វើជាបុគ្គលជោគជ័យ តែត្រូវព្យាយាមធ្វើជាបុគ្គលមានគុណតម្លៃ» (Try not to become a man of success, but rather try to become a man of value)។
 
មនុស្សជាច្រើនស្វែងរកភាពជោគជ័យ ប៉ុន្តែពួកគេភ្លេចគិតពីសារសំខាន់នៃការពង្រឹងអត្តចរិតរបស់ខ្លួនឲ្យក្លាយជាបុគ្គលដែលមានគុណតម្លៃ។ លោក Einstein ចង់បញ្ជាក់ថា មនុស្សជោគជ័យ ដោយបានក្លាយជាអ្នកមានបំផុតលើពិភពលោក ជាអ្នកឈ្នះពានរង្វាន់ធំ ប៉ុន្តែវាមិនមានន័យធំសម្រាប់ជីវិតនោះឡើយ ប្រសិនបើពួកគេគ្មានគុណតម្លៃ ឬអាចហៅម្យ៉ាងទៀតថា ភាពស្មោះត្រង់ ការប្រឹងប្រែងធ្វើការងារ សមភាព ក៏ដូចជាការយោគយល់ចំពោះអ្នកដទៃ។
 
អ្នកជោគជ័យមួយចំនួនដែលគ្មានគុណតម្លៃ តែងតែស្ថិតនៅក្នុងភាពឯកោ មិនមានអ្នកយកចិត្តទុកដាក់ គ្មានញាតិមិត្ត គ្រួសារ ឬមនុស្សជាទីស្រឡាញ់។ បើតាមការវិភាគបកស្រាយនានា មនុស្សដែលមានគុណតម្លៃ ជាអ្នកមនុស្សម្នាក់ដែលជោគជ័យរួចទៅហើយ៕



Tag:
 សំដីមាស
  Albert Einstein
© រក្សាសិទ្ធិដោយ thmeythmey.com