រថយន្ត
អន្តរជាតិ
​ការសិក្សា​៖ ទោះ​ស្ថិតនៅ​លើផ្លូវ​កង់ ក៏​អ្នកបើកបរ​រថយន្ត​ជាច្រើន​មិន​បន្ថយ​នោះដែរ​
17, Aug 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកបើកបរ​រថយន្ត​ជាច្រើន បាន​អះអាងថា ការបើកបរ​ពីក្រោយ​អ្នកជិះ​កង់ ពិតជា​ពិបាក​ខ្លាំងណាស់ ដោយពេល​ខ្លះ​ត្រូវ​ខកខាន​ការប្រជុំ និង​ជំនួប​ផ្សេងៗ​។ ការសិក្សា​មួយ​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២០ បង្ហាញថា អ្នកបើកបរ​រថយន្ត​មិនសូវ​គិត​លើ​ការ​បន្ថយល្បឿន​នៅពេលដែល​ពួកគេ​ជិះ​លើ​គន្លង​ផ្លូវ​ទោចក្រយាន​។

 
​ក្នុង​ការសិក្សា​របស់ខ្លួន ក្រុម​អ្នកស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Portland State University បាន​ចោទ​ជា​សំណួរ​ចំៗ​ថា​៖ «​តើក​ង់​អាច​កាត់បន្ថយ​ល្បឿន​រថ​យន្ត​ដឹក​អ្នកដំណើរ​នៅតាម​បណ្តា​ផ្លូវ​ក្នុង​ទីក្រុង​ដែរឬទេ​?»​។​
 
​លទ្ធផល​នៃ​ការសិក្សា​ដែល​ផ្សាយ​នៅលើ Transportation Research Record, the Journal of the Transportation Research Board (https://journals.sagepub.com/doi/abs/10.1177/0361198120920880) បាន​បង្ហាញថា ល្បឿន​នៃ​ការបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ គ្មាន​ការ​ថមថយ​ឡើយ​នៅ​ផ្លូវ​ទីប្រជុំជន​ដែល​លាយឡំ​ដោយ​អ្នកជិះ​កង់​។​
 
​ការសិក្សា​បាន​ប្រៀបធៀប​លើ​ដំណើរ​រថយន្ត​ដែល​នៅ​ពីក្រោយ​អ្នកបើក​ម៉ូតូ និង​រថយន្ត​ដែល​នៅ​ពីក្រោយ​អ្នកជិះ​កង់​។  រថយន្ត​ជាច្រើន​អាច​បើកបរ​ក្នុង​ល្បឿន​យឺតៗ​ពីក្រោយ ម៉ូតូ ប៉ុន្តែ​ពិបាក​បំផុត​នៅក្រោយ​កង់ ជាពិសេស​នៅលើ​ជម្រាលភ្នំ ខណៈ​កង់​អគ្គិសនី​អាច​តម្លើង​ល្បឿន​បាន​។​
 
​អ្នកស្រី Jaclyn Schaefer ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់ បាន​លើក​ថា ការសិក្សា​នេះ នឹង​ផ្តល់​ពន្លឺ​ដល់​ក្រុម​អ្នក​ដែលមាន​សិទ្ធិ​សម្រេចចិត្ត អាច​ជ្រើសរើស​វិធី​ដ៏​ត្រឹមត្រូវ​ដើម្បី​ការពារ​អ្នកជិះ​កង់ បើទោះបីជា​មានការ​ពិបាក​ក្នុងការ​កាត់ផ្តាច់​ដោយឡែក​រវាងផ្លូវ​សម្រាប់​កង់ និង​ផ្លូវ​សម្រាប់​រថយន្ត​នៅ​តំបន់​ទីក្រុង​ក៏ដោយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com