ជាតិ
រថយន្ត
រថយន្ដ​បុរាណ CHEVROLET ពណ៌​លឿង​មួយគ្រឿង ដែល​ទំនង​មានតែ​មួយ​នៅ​កម្ពុជា​
17, Aug 2020 , 8:39 pm        
រូបភាព
​លោក ម៉ៃ ឃុន​ឧ​ត្ត​ម​វិ​សា ជា​ម្ចាស់​រថយន្ដ​បុរាណ​១​គ្រឿង គឺជា​ឡាន​អាមេរិកាំង​ម៉ាក CHEVROLET ប្រភេទ Luv ផលិត​ឆ្នាំ​១៩៧៦​។ ឈ្មោះ Luv គឺជា​អក្សរ​កាត់ ដែល​មានន័យថា light utility vehicle​។ លោក ម៉ៃ ឃុន​ឧ​ត្ត​ម​វិ​សា ថា​ខ្លួន​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​រថយន្ត​មួយគ្រឿង​នេះ​។ ម្ចាស់​រថយន្ត​រូបនេះ អះអាងថា រថយន្ត​របស់ខ្លួន ទំនងជា​មានតែ​មួយគ្រឿង​ប៉ុណ្ណោះ នៅ​កម្ពុជា ខណៈ​រថយន្ត​ប្រភេទ​នេះ នៅឯ​បរទេស​ក៏​កាន់តែ​ខ្សត់​ដែរ​។

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ ដែលជា​ការសម្ភាសរ​វា​ង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ម៉ៃ ឃុន​ឧ​ត្ត​ម​វិ​សា  ដូចតទៅ​៖ 

 
​សូមជម្រាបថា CHEVROLET Luv ម៉ូ​ឌែ​ល​ទី​១ ត្រូវបាន​ផលិត ពី​ឆ្នាំ​១៩៧២ ដល់​ឆ្នាំ​១៩៨០​។ ម៉ូ​ឌែ​ល​ទី​២ ត្រូវបាន​ផលិត រហូតដល់​ឆ្នាំ​១៩៨៨​។ ចំណែក​ម៉ូ​ឌែ​ល​ទី​៣ ត្រូវបាន​ផលិត រហូតដល់​ឆ្នាំ​២០០៥​។ ដោយឡែក ម៉ូ​ឌែ​ល​ទី​៤ (​ហៅ D-Max) ត្រូវបាន​ផលិត រហូតដល់​ឆ្នាំ​២០១២​។​
 
​តាមពិត​គឺជា​ក្រុមហ៊ុន​ជប៉ុន いすゞ ដែល​បាន​ប្រឌិត​រថយន្ដ​ប្រភេទ Luv សម្រាប់​ក្រុមហ៊ុន CHEVROLET​។ ពលរដ្ឋ​ស្វី​ស CHEVROLET Louis បាន​បង្កើត​ក្រុមហ៊ុន CHEVROLET នៅ​សហរដ្ឋ​អាម៉េរិក ឆ្នាំ​១៩១១​។ សព្វថ្ងៃនេះ គឺជា​កម្មសិទ្ធិ​របស់​ក្រុម GENERAL MOTORS៕
 










Tag:
 រថយន្ត​
 ​ យានយន្ត​
 ​ ម៉ៃ ឃុន​ឧ​ត្ត​ម​វិ​សា​
© រក្សាសិទ្ធិដោយ thmeythmey.com