ជាតិ
សង្គមជាតិ
ពលរដ្ឋ​នាំគ្នា​ដើរ​កម្សាន្ត​សប្បាយ​នៅតាម​បណ្ដោយ​ស្ទឹង​សៀមរាប​យ៉ាង​កុះករ អម​ជាមួយ​វិធានការ​អនាម័យ​
17, Aug 2020 , 5:59 pm        
រូបភាព
 
​សៀមរាប​៖ ពលរដ្ឋ​សម្រុក​នាំគ្នា​ទៅលេង​សៀមរាប នៅ​ថ្ងៃទី​១ នៃ​ការប្រកាស​ឲ្យ​ឈប់សម្រាក​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ សីហា ឆ្នាំ​២០២០​។ ថ្ងៃ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃនេះ រដ្ឋបាល​ខេត្តសៀមរាប​បានរៀបចំ​ស្ដង់​ពិព័រណ៍​ម្ហូបអាហារ បន្លែ ផ្លែឈើ សម្រាប់​ការកម្សាន្ត និង​ឱ្យ​ភ្ញៀវទេសចរ​បាន​ហូប​អាហារ​ផងដែរ​។​
 

​បើតាម​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ស្តង់​ពិព័រណ៍​ដែល​រៀបចំ​នៅលើ​សួនច្បារ​មាត់​ស្ទឹង​សៀមរាប ចែកជា​៤​ផ្នែក ទី​១ ផ្នែក​សិប្បកម្ម ទី​២ ផ្នែក​បន្លែ​ផ្លែឈើ ទី​៣ ផ្នែក​ម្ហូបអាហារ​កែច្នៃ និង​ទី​៤ ផ្នែក​ម្ហូប​ប្រចាំ​តំបន់​ក្នុង ក្រុង​/​ស្រុក​ទាំង​១២ របស់​ខេត្តសៀមរាប​។​
 
​ក្រៅពីនេះ អាជ្ញាធរ​ក៏​រៀបចំ​ឱ្យមាន​ជា​កម្មវិធី​ប្រកួត​មាន់​អាំង និង​ពានរង្វាន់​សម្រាប់​អ្នកចូលរួម​ប្រកួត​ផង​។​សម្រាប់​ទីតាំង​កម្សាន្ត​នោះ ក៏មាន​ការត្រួតពិនិត្យ​សុខភាព និង​ទឹក​លាងដៃ​ជាដើម​ដែរ​។​
 


















© រក្សាសិទ្ធិដោយ thmeythmey.com