កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន ថ្នាក់ជាតិ៖ ណាហ្គា ព្រៃវែង គីរីវង់ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ
19, Aug 2020 , 5:55 pm        
រូបភាព
ដោយ:
ក្រុមណាហ្គាវើល ព្រៃវែង និង គីរីវង់សុខសែនជ័យ ទទួលបានកៅអីឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ (១/៤) នៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រោយពួកគេទម្លាក់គូប្រកួតរៀងៗខ្លួននៅវគ្គ១/៨។



នាជំនួបជើងទីពីរនៅកីឡដ្ឋានអគ្គិសនីកម្ពុជាកីឡាករ វ៉ា ខ្វីនទីន រកគ្រាប់បាល់នាំមុខ ១-០ ឲ្យភ្ញៀវណាហ្គាវើលនៅនាទីទី៧៤ ហើយក៏ជាគ្រាប់ជ័យជម្នះផងដែរ។ ជ័យជម្នះនេះ ជួយឲ្យណាហ្គាវើលឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិជាមួយលទ្ធផលសរុបទាំងពីរជើង ៤-២។

ចំណែកការប្រកួតនៅកីឡដ្ឋានខេត្តព្រៃវែង កីឡាករ វុធ តុលា បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យម្ចាស់ផ្ទះព្រៃវែងក្រោយការប្រកួតដំណើរការបានពីរនាទី មុនកីឡាករ ស៊ឹង ណារិទ្ធិ រកគ្រាប់បាល់តាមស្មើ ១-១ ឲ្យអង្គរថាយហ្គឺរនៅនាទីទី១៦។

ឈានដល់តង់ទីពីរកីឡាករ តាំង សុភ័ក្ត្រ បានរកគ្រាប់បាល់នាំមុខ ២-១ ឲ្យក្រុមអង្គរថាយហ្គឺរនៅនាទីទី៥៤ ក្រោយមកកីឡាករ វឿន វ៉ា រកគ្រាប់បាល់តាមស្មើ ២-២ ឲ្យព្រៃវែងនៅនាទីទី៨០។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។ លទ្ធផលនេះ ជួយឲ្យព្រៃវែងទទួលបានកៅអីឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយជាមួយលទ្ធផលសរុបទាំងពីរជើង ៥-៤។

ដោយឡែកការប្រកួតនៅកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក កីឡាករ នួន បូរី បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យនគរបាលជាតិ នៅនាទីទី៩ ក្រោយមកកីឡាករ សំ តារា រកគ្រាប់បាល់តាមស្មើ ១-១ សម្រាប់គីរីវង់សុខសែនជ័យនៅនាទីទី៤៥+២ មុនចប់តង់ទី១។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។

លទ្ធផលនេះតម្រូវឲ្យក្រុមទាំងពីរទាត់បាល់ប៉េណាល់ទី ដើម្បីកាត់សេចក្តី។ នៅក្នុងការទាត់បាល់កាត់សេចក្តីក្រុមគីរីវង់សុខសែនជ័យបានយកឈ្នះនគរបាលជាតិក្នុងលទ្ធផល ៤-៣។ ជ័យជម្នះនេះ ជួយឲ្យក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ ឈ្នះកៅអីឡើងវគ្គបន្តជាមួយណាហ្គាវើល ព្រៃវែង៕

Tag:
 បាល់ទាត់
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com