ពីនេះ ពីនោះ
សុខភាព
រស់នៅ​ស្រួល​ពេក អាចធ្វើឱ្យ​មនុស្សម្នា​កើតរោគ​ស្ត្រូ​កដោយ​មិនដឹង​ខ្លួន​
20, Aug 2020 , 6:59 am        
រូបភាព
​ដោយសារតែ​បែបបទ​នៃ​ការរស់នៅ​សំបូរបែប មនុស្ស​ជាច្រើន​អាចនឹងទទួល​រងគ្រោះថ្នាក់ ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ហៅ​កាត់​ថា​ស្ត្រូ​ក​។​

 
(​អាន​:​ស្បែ​កកូន​របស់​អ្នកនឹង​ស្អាត​ហើយ​មិន​រមាស់​បើ​ធ្វើតាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នក​ចេះតែ​រមាស់​ស្បែក​មែន​ទេ​?)
 
​មនុស្ស​គ្រប់គ្នា​ប្រាកដជា​ចង់ដឹង​ហើយ​ថា ស្ត្រូ​ក ជា​ជំងឺ​អ្វី ហើយ​បណ្តាលមកពី​អ្វី​ហើយ ដូច្នេះ សូម​អាន​អត្ថបទ​នេះ​ដោយ​យកចិត្តទុកដាក់​។​
 
​មូលហេតុ​នៃ​ជំងឺ​នេះ​មួយចំនួន អាច​ដឹង​ច្បាស់ ហើយ​ថែមទាំង​អាច​ការពារ​បាន​ទៀតផង​។​
 
(​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​)
 
​ស្ត្រូ​ក អាចធ្វើ​ឲ្យ​អ្នក​គ្រោះថ្នាក់ ឬ​បាត់​បង់ជីវិត ដោយសារ​ការ​រាំ​ស្ទះ​ចរន្តឈាម​រត់ ទៅកាន់​ខួរក្បាល ឬ​សរសៃឈាម​ត្រូវ​រួម​ខ្ជឹប ឬ​កក​។ ការរស់នៅ​បែប​ស៊ី​ដេក ការជក់បារី ការ​ធាត់​លើស​ទម្ងន់ ការ​មិនសូវ​ហាត់ប្រាណ និង​ការ​ញ៉ាំ​ចំណី​គ្មាន​សុខភាព​ល្អ គឺជា​មួល​ហេតុដែល​ធ្វើ​អ្នក គ្រោះថ្នាក់​ដោយសារ​ជំងឺ​នេះ​។​
 
​ស្ត្រូ​ក អាច​កើតឡើង​ផងដែរ ដោយសារ​ជំងឺ​មួយចំនួនទៀត ដូចជា ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម​ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com