ពីនេះ ពីនោះ
ទៀបបារាំង ឬទៀបបន្លា ព្យាបាល រាកមូល រាក់ស៊ីធ្មេញ ផ្ដាសាយ និងជំងឺច្រើនមុខទៀត
× ទៀបបារាំងឬទៀបបន្លា ជារុក្ខជាតិគេដាំនៅដីចំការ ឬដីមានជីវជាតិមិនលិចទឹក។ ក្រៅពីអាចបរិភោគផ្លែទុំបាន ផ្លែខ្ចី ស្លឹក និងគ្រាប់របស់វាជាថ្នាំព្យាបាលជំងឺជាច្រើន គឺលើសឈាម រាកមូល រាក់ស៊ីធ្មេញ ក្អក និងផ្ដាសាយ។
សៀវភៅរុក្ខជាតិឱសថកម្ពុជា ពន្យល់ថា ផ្លែខ្ចីហាន់ជាចំណិតហាលស្ងួត ដាំទឹកឬកិនជាម្សៅឆុងផឹក សម្រាប់ព្យាបាលរាកមូល។
ស្លឹកហាលស្ងួតដាំទឹកផឹក ជួយបំបាត់ការឈឺចាប់ដោយសារលើសឈាម និងស្លឹកស្រស់បុកពូតយកទឹកផឹក ព្យាបាលក្អក ផ្ដាសាយ។ រីឯសាច់ផ្លែទុំ ជួយព្យាបាលជំងឺរាក់ស៊ីធ្មេញ៕
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
© រក្សាសិទ្ធិដោយ thmeythmey.com