COVID-19
អន្តរជាតិ
វៀតណាម មាន​ករណី COVID-19 ឡើង​លើស ១០០០​ករណី​ហើយ​
21, Aug 2020 , 9:36 am        
រូបភាព
ពេទ្យវៀតណាម យកសំណាករបស់ប្រជាជន ទៅពិនិត្យរកCOVID-19 នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ VnExpress
ពេទ្យវៀតណាម យកសំណាករបស់ប្រជាជន ទៅពិនិត្យរកCOVID-19 នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ VnExpress
​វៀតណាម បាន​រាយការណ៍​ថា ខ្លួន​មាន​ករណី COVID-19 សរុប​លើសពី ១​ពាន់​ករណី​។ នេះ​បើតាម​តួលេខ​របស់​ក្រសួងសុខាភិបាល​វៀតណាម គិត​ត្រឹម​ថ្ងៃ​២០ ខែសីហា​។


 
​វៀតណាម នៅ​ថ្ងៃទី​២០ ខែសីហា បានប្រកាសថា​មាន​ករណី​ឆ្លង​COVID-19 ថ្មី​ចំនួន ១៤​ករណី​។ តួលេខ​នេះ បានធ្វើ​វៀតណាម​កើនឡើង​ករណី​ឆ្លង​សរុប​ដល់ ១០០៧​ករណី​។ ចំណែក​អ្នក​ស្លាប់មាន​ចំនួន ២៥​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៥៤២​នាក់​។ 
 
​ភាគច្រើន​នៃ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ថ្មី​នៅ​វៀតណាម គឺមាន​ពាក់ព័ន្ធ​ទៅនឹង​ទីក្រុង​ដា​ណា​ង​។ បើទោះបីជា​COVID-19 បាន​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​ដា​ណា​ង​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​បាន​ទប់ស្កាត់​ការ​រាតត្បាត​យ៉ាង​ប្រសើរ ពោលគឺ​មិន​ឲ្យ​ផ្ទុះ​ខ្លាំង​នៅ​តំបន់​ផ្សេង​ទៀតឡើយ សូម្បីតែ​តំបន់​ក្បែរ​ខាង​ដា​ណា​ង​។​
 
​ការរក្សា​គម្លាត​សុវត្ថិភាព វាស់​កម្តៅ ការអំពាវនាវ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់ ការ​រឹតត្បិត​លើក​ជួបប្រជុំ និង​វិធានការ​ផ្សេងទៀត សុទ្ធតែជា​យុទ្ធសាស្ត្រ​របស់​វៀតណាម ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេស​។ 
 
​សូមបញ្ជាក់ថា ទីក្រុង​ដា​ណា​ង បាន​រាយការណ៍​ពី​ករណី​ផ្ទុះ​COVID-19 ដំបូង នៅ​ចុងខែ​កក្កដា​កន្លងមក បន្ទាប់ពី​មិនមែន​ករណី​ឆ្លង​នៅក្នុង​ស្រុក​តាំងពី​ថ្ងៃទី​១៦ ខែមេសា​។ ករណី​ផ្ទុះ​នេះ ត្រូវបាន​អាជ្ញាធរ​អះអាងថា គឺមាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​បី​កន្លែង​ក្នុង​ទីក្រុង ចំណែក​ប្រភព​ចម្លង គឺ​គេ​មិនទាន់បាន​រកឃើញ​នៅឡើយ​ទេ​៕ 
 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com