អន្តរជាតិ
ប៉ូលិស​ថៃ​ចាប់ខ្លួន​អ្នកចម្រៀង rap និង​សកម្មជន​បន្ថែមទៀត​នៅក្នុង​ការបង្ក្រាប​បាតុកម្ម​
21, Aug 2020 , 7:59 pm        
រូបភាព
ក្រុម​និស្សិត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់​បដា​ដែល​មាន​រូប​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​សាកល​វិទ្យាល័យ​ធម្មសាត នៅ​ក្រុង Pathum Thani ភាគ​ខាង​ជើង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១០ សីហា ២០២០។
ក្រុម​និស្សិត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់​បដា​ដែល​មាន​រូប​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​សាកល​វិទ្យាល័យ​ធម្មសាត នៅ​ក្រុង Pathum Thani ភាគ​ខាង​ជើង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១០ សីហា ២០២០។
ដោយ: VOA
​ប៉ូលិស​នៅក្នុង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចាប់ខ្លួន​អ្នកចម្រៀង rap និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន​៧​នាក់​នៅក្នុង​ការបង្ក្រាប​លើ​ក្រុមបាតុករ ដែល​បាន​ក្លាយជា​ចលនា​គំរាមកំហែង​ខ្លាំងជាងគេ​ចំពោះ​រដ្ឋាភិបាល​ថៃ​ដែល​ដឹកនាំ​ដោយ​អតីត​មេ​បញ្ជា​កងទ័ព​លោក Prayuth Chan-ocha​។​

 
​ក្រុមបាតុករ​ដែលជា​ច្រើន​ជា​សិស្ស​និស្សិត​បាន​ចោទប្រកាន់​រដ្ឋាភិបាល​លោ​កថា​មិនមាន​សមត្ថភាព​និង​ប្រព្រឹត្ត​អំពើពុករលួយ​។​
 
​ក្នុងចំណោម​អ្នក​ត្រូវបាន​ចាប់ខ្លួន​មាន​លោក Dechathorn Bamrungmuang សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​ត​ន្រី Rap ប្រឆាំងនឹង​របប​ផ្តាច់ការ​។ លោក​បាន​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញ​ទិដ្ឋភាព​ប៉ូលិស​នាំខ្លួន​លោក​ទៅ​ការិយាល័យ​ប៉ូលិស​ដើម្បី​សាកសួរ​។​
 
​ក្រុមអ្នកតវ៉ា​ដែល​កំពុង​ប្រឈម​នឹង​ទោស​បះបោរ​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក Prayuth លាលែង​ពី​តំណែង​។ ដោយសារ​តួនាទី​សំខាន់ៗ​ក្នុងគណៈ​រដ្ឋមន្ត្រី​ថៃ​ត្រូវ​កាន់កាប់​ដោយ​អតីត​ឧ​ត្ត​ម​សេនីយ៍​នៅឡើយ ចលនា​ប្រឆាំងនឹង​ការក្តោបក្តាប់​អំណាច​យោធា​នៅក្នុង​នយោបាយ​ថៃ និង​ការដឹកនាំ​របស់លោក Prayuth កាន់តែ​មានការ​កើនឡើង​៕


© រក្សាសិទ្ធិដោយ thmeythmey.com