COVID-19
ជាតិ
ខ្មែរ៤នាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩
× ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយ ដែលជាជនជាតិខ្មរទាំងអស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ។ ក្រសួងក៏បញ្ជាក់ផងដែរ គ្មានករណីឆ្លងកូវីដ-១៩បន្ថែមទេ មានន័យថា រយៈពេល១សប្ដាហ៍ហើយ ដែលកម្ពុជាមិនមានករណីឆ្លងកើតឡើង។
សេចក្ដីប្រកាសព័ត៌មានដដែល អ្នកជំងឺ៤នាក់ដែលបានជាសះស្បើយនោះ មានស្រី្តអាយុ៥១ឆ្នាំម្នាក់ រស់នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។ បុរសអាយុ២៥ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។ បុរសអាយុ៣០ឆ្នាំ រស់នៅខេត្តសៀមរាប និងបុរសម្នាក់ទៀត អាយុ២៦ រស់នៅភ្នំពេញ។ អ្នកជាសះស្បើយទាំង៤នាក់នេះ ជាករណីឆ្លងនាំចូលពីក្រៅប្រទេស។
បញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២៧៣នាក់ ដោយក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៦៣នាក់ មានស្ត្រី៥៤ និងបុរស២១៩នាក់ ស្មើនឹង៩៦,៣៤ភាគ បើធៀបនឹងអ្នកជំងឺទាំងអស់។ ស្ត្រីចំនួន៥៤នាក់ និងបុរសចំនួន២០៩នាក់ បានជាសះស្បើយ។ ចំណែកឯ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលបន្តមានចំនួន១០នាក់ ជាបុរសទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com