ជាតិ
មានទេសចរបរទេស តែជាង១ម៉ឺននាក់ប៉ុណ្ណោះបានដើរកម្សាន្ត នាថ្ងៃឈប់ជំនួសចូលឆ្នាំ
22, Aug 2020 , 12:59 pm        
រូបភាព
រូបភាពពី ក្រសួងទេសចរណ៍
រូបភាពពី ក្រសួងទេសចរណ៍
ភ្នំពេញ៖ អំឡុងសម្រាកសងថ្ងៃចូលឆ្នាំរយៈពេល៥ថ្ងៃ មានភ្ញៀវទេសបរទេសតែ ១៤ ១៤៨ នាក់ប៉ុណ្ណោះ ឬមិនដល់១ភាគរយផង នៃទេសចរសរុបចំនួន ១ ៤៥៩ ៣៨៦ នាក់ដែលបានដើរលេងនៅតំបន់ទេសចរណ៍នានានៅប្រទេសកម្ពុជា។ អ្នកដើរលេង ចំនួន ១ ៤៤៥ ២៣៨ នាក់ ឬជាង៩៩ភាគរយ គឺជាទេសចរជាតិ។ នេះបើតាមរបាយការណ៍បឋមរបស់មន្ទីរទេសចររាជធានី-ខេត្ត ដែលចេញផ្សាយនៅទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។ 

 
បើតាមរបាយការណ៍ដដែល  ខេត្តព្រះសីហនុ មានទេសចរអន្តរជាតិច្រើនជាងគេ គឺចំនួន ៤ ៨៧៨នាក់ បន្ទាប់មកគឺរាជធានីភ្នំពេញ ដែលមានចំនួន ៣ ០៥៣នាក់ ខណៈខេត្តសៀមរាប មានទេសចរបរទេសចំនួន ២ ០៤៧នាក់។ ដោយឡែកខេត្តកំពត និងកែប មានទេសចរជាង ១ ២០០នាក់ ស្របពេលដែលខេត្តបាត់ដំបងទទួលបានភ្ញៀវអន្តរជាតិជាង ៨០០នាក់។ ចំណែកបណ្តាខេត្តផ្សេងរឹតតែខ្សត់ភ្ញៀវទេសចរបរទេស ខណៈខេត្តចំនួន ៣គឺបន្ទាយមានជ័យ,កំពង់ឆ្នាំង និងខេត្តព្រៃវែង មិនមានវត្តមានភ្ញៀវទេសចរបរទេសនោះទេ៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com