កំណាព្យ
ជាតិ
កុំភ្លេចមរតកមនុស្សរស់!
23, Aug 2020 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ


បទ កង្កែបលោតលើគោក
 
ប្រសាសន៍ប្រសើរប្រើស័ព្ទ
គួរស្តាប់គិតស្តីគាប់ស្តែង
ដឹងក្របដឹងក្រមដោយក្រែង
ចេះបែងចែងបទចៀសបាប។
 
មិនថយមើលថែមិនថា
ច្បាស់ការច្បាមកែច្បិចកាព្យ
ជួយដាស់ជួយដៅជៀសដាប
ខៃខាបខាន់ខៅខំខាត់។
 
បារម្ភបម្រើបបង្រៀន
មិនមានមួហ្មងមួយម៉ាត់
ចេះចែកចាំចិត្តចង់ចាត់
អារកាត់អានកែអត់កល។
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com