ជាតិ
ទេសចរ៤៥នាក់ បានឡើងភ្នំឱរ៉ាល់ ក្នុងថ្ងៃសម្រាកចំនួន៥ថ្ងៃ
23, Aug 2020 , 7:29 pm        
រូបភាព
ដោយ:
ក្នុងរយៈពេល៥ថ្ងៃ នៃថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំ ប្រជាជនកម្ពុជាជាច្រើនបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា។ ដោយឡែកភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ទទួលបានភ្ញៀវទេសចរចំនួន៤៥នាក់ ក្នុងរយៈពេល៥ថ្ងៃកន្លងទៅ គឺពិថ្ងៃទី១៧ ដល់ថ្ងៃទី២១ សីហា។ នេះបើតាមលោក ឈឺន ឈីម អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរស័ព្ទ។


 
តាមលោក ឈឺន ឈីម ក្នុងចំណោមភ្ញៀវទេសចរទាំង៤៥នាក់ មានស្ត្រីចំនួន១៥នាក់ ក្នុងនោះមានដូនចាស់ជរារហូតដល់៧៩ឆ្នាំមួយរូបផង។ អ្នកនាំភ្ញៀវរូបនេះ បញ្ជាក់ទៀតថាកំណើន ទេសចរទៅកម្សាន្តនៅតំបន់ភ្នំឱរ៉ាល់ បានធ្វើឱ្យសហគមន៍របស់លោក មានការអភិវឌ្ឍន៍ជាងមុន។ លោក ឈីម រៀបរាប់ដូច្នេះថា៖ «ជីវភាពប្រជាជនក្នុងសហគមន៍មានភាពធូរធាជាងមុន។ ប្រជាជននៅទីនេះក៏បានយល់ពីកាប់ព្រៃ និងមានអ្នកអាជីពកាប់ឈើ៣នាក់ បានប្ដូមកធ្វើអ្នកនាំភ្ញៀវឡើងភ្នំជាមួយខ្ញុំវិញ»។
 
ភ្នំឱរ៉ាល់ដែលខ្ពស់ជាងគេនៅកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិ ដែលមានទេសភាពស្អាត មានខ្នងភ្នំតូចធំជាច្រើន ដើមឈើធំៗ ទឹកធ្លាក់ រួមទាំងសត្វព្រៃកម្រៗជាច្រើនប្រភេទ៕
 
ទេសចរភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់។ រូបភាពពីលោក ឈឺន​ ឈីម៖






លោកយាយអាយុ ៧៩ឆ្នាំ និងភ្ញៀវទេសចរផ្សេងទៀតដែលបានឡើងភ្នំឱរ៉ាល់។ រូបភាពពីលោក ឈឺន ឈីម

Tag:
 ភ្នំឱរ៉ាល់
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com