ជាតិ
រថយន្ត
ផលិតតាំងពីឆ្នាំ១៩៣៦ តែឡាន Mercedes-Benz ប្រភេទW136 ម៉ូឌែល 170V នៅតែអាចជិះបាន
× ហាងលក់ឡាន HBH បាននាំរថយន្ដម៉ាក MERCEDES-BENZ ប្រភេទ W136 ម៉ូឌែល 170V ពីប្រទេសជប៉ុនមកកម្ពុជា។ MERCEDES-BENZ W136 ពណ៌ផ្ទៃមេឃនេះ ត្រូវបានផលិតឆ្នាំ១៩៣៦ ប៉ុន្តែនៅតែវាអាចជិះបានធម្មតា។ ខាងក្នុងនៃរថយន្ត មានបំពាក់ឈើនៅផ្នែកខ្លះ ឯទ្វារខាងមុខ ត្រូវបើកពីមុខទៅក្រោយ ផ្ទុយពីរថយន្ដបច្ចុប្បន្ន។ ឡាន MERCEDES-BENZ W136 គ្រប់ម៉ូឌែល (ម៉ូឌែល 170V ម៉ូឌែល 170S និងមូឌែល 170D) ត្រូវបានផលិតនៅប្រទេសអាឡឺម៉ង់ ពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៥៣។
សូមទស្សនាវីដេអូ និងរូបរាងនៃរថយន្ត Mercedes-Benz ប្រភេទW136 ម៉ូឌែល 170V ដ៏បុរាណនេះ៖
Tag:
យានយន្ត
រថយន្ត
Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com