ជាតិ
ព្រះរាជសុខភាពសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ធូរស្រាលជាងមុនហើយ
24, Aug 2020 , 6:11 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលបានបញ្ជូនទៅសម្រាកព្យាបាលព្រះកាយនៅមន្ទីរពេទ្យវៀតណាម មានព្រះសុខភាពធូរស្រាលជាងមុនហើយ ពោលគឺព្រះអង្គអាចគង់ មានបន្ទូលបានច្រើន និងច្បាស់ជាមុនហើយ។ នេះបើតាមថេរដីការបស់សម្ដេច ឃឹម សន ព្រះប្រធានលេខាធិការនៃលេខាធិការដ្ឋានគណៈសង្ឃនាយក។



សម្ដេច ឃឹម សន មានសង្ឃដីកាប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅរសៀលនេះថា៖ «ស្ថានភាពព្រះអង្គ(សម្ដេចសង្ឃ ទេព វង្ស) បានធូរស្រាលច្រើនហើយ ព្រះអង្គអាចគង់និងមានបន្ទូលបានច្រើនច្បាស់ជាងមុន ហើយព្រះកាយផ្នែកខាងឆ្វេងអាចកម្រើកវិញបានហើយ»។

យ៉ាងក៏ដោយ សម្ដេច ឃឹម សន បានបញ្ជាក់ថា សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្រាកព្យាបាលបន្តរហូតដល់មានព្រះរាជសុខភាពល្អប្រសើរអាចយាងដើរបាន ទើបសម្ដេចសង្ឃយាងត្រឡប់មកកម្ពុជាវិញ។

កាលពីយប់ថ្ងៃទី១៩ សម្ដេចសង្ឃ ទេព វង្ស បានដួលនៅបន្ទាប់ទឹក និងប៉ះពាល់ព្រះកាយផ្នែកខាងឆ្វេងខាងធ្វេងធ្វើឲ្យព្រះហត្តនិងព្រះបាទាកម្រើកមិនរួច ព្រមទាំងមានឈាមកកនៅព្រះកេស ទើបគណៈសង្ឃនាយករៀបចំបញ្ជូនសម្ដេចសង្ឃទៅមន្ទីរពេទ្យវៀតណាម។ នេះបើយោងតាមលិខិតរបស់សម្តេចសង្ឃ អំ លឹមហេង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០៕

អត្ថបទទាក់ទង




© រក្សាសិទ្ធិដោយ thmeythmey.com