ជាតិ
តារាល្បីៗ
ថោន ហៅ ខេម ទៅដោះស្រាយរឿងកិច្ចសន្យា លោក ប៉ុន សុណារិន ហៅ ខេម (រូបពីហ្វេសប៊ុក Khem ខេម
× ភ្នំពេញ៖ ផលិតកម្មទីក្រុងភាពយន្ត(ថោន) បានចេញសេចក្ដីជូនដំណឹងមួយក្នុងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដោយតម្រូវឱ្យលោក ប៉ុន សុណារិន ហៅ ខេម ទៅដោះស្រាយជាមួយផលិតកម្ម នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ។
ផលិតកម្មថោន បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនថា ម្ចាស់បទ «ឈាមលោកឪពុក» កំពុងជាប់កិច្ចសន្យាជាមួយផលិតកម្មខ្លួននៅឡើយ ដោយកិច្ចសន្យានឹងត្រូវបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលោក ខេម បែរជាទៅច្រៀងឱ្យផលិតកម្មផ្សេងទៅវិញ។
លោក ខេម ដែលមានឈ្មោះដើមថា ប៉ុន សុណារិន សុំមិនបកស្រាយលើករណីដែលផលិតកម្មទីក្រុងភាពយន្ត(ថោន) អញ្ជើញលោកឱ្យទៅដោះស្រាយពាក់ព័ន្ធនឹងកិច្ចសន្យាឡើយ។
«ខ្ញុំសុំមិនធ្វើការបកស្រាយទេ ព្រោះខ្ញុំកំពុងជាប់ប្រជុំ»។ នេះគឺជាការឆ្លើយតបយ៉ាងខ្លីរបស់លោក ខេម មកកាន់សារព័ត៌មានថ្មីៗ។
ប៉ុន្តែលោក ខេម បានសរសេររៀបរាប់លើគណនីហ្វេសប៊ុកខ្លួនថា លោកបានដាក់ពាក្យលាឈប់ពីការងារចម្រៀងនៅផលិតកម្មទីក្រុងភាពយន្តត្រឹមត្រូវ មុននឹងលោកចាកចេញ ស្រាប់តែម្ចាស់ផលិតកម្មបែរជាថានៅជាប់កុងត្រាទៅវិញ។
គួររំឭកផងដែរថា នៅក្នុងឆ្នាំ២០១០ លោកបានចូលច្រៀងក្នុងផលិតកម្ម ទីក្រុងភាពយន្ត (ថោន) ហើយលោកក៏ចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះបោះសំឡេងកាន់តែខ្លាំង ៕
Tag:
សិល្បៈ
ខេម
ចម្រៀង
តារា
© រក្សាសិទ្ធិដោយ thmeythmey.com