COVID-19
អន្តរជាតិ
ម្ចាស់​មេដាយមាសអូឡាំពិក​៨​សម័យ Usain Bolt ឆ្លង​ជំងឺ​កូ​វីដ​-១៩
26, Aug 2020 , 2:26 pm        
រូបភាព
​កីឡាករ​រត់ល្បឿន​ជម្រើសជាតិ​ហ្សា​ម៉ា​អ៊ី​ក Usain Bolt បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្រោយពី​រូបគេ​បានរៀបចំ​ពិធី​ខួបកំណើត​ខ្លួន ។ នេះ​បើតាម CNN ដែល​បាន​ស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ហ្សា​ម៉ា​អ៊ី​ក លោក Christopher Tufton​។​

 
​លោក​រដ្ឋមន្ត្រី​សុខាភិបាល​ហ្សា​ម៉ា​អ៊ី​ក បានប្រកាស​នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​«​ឥឡូវនេះ​យើង​អាច​ប្រាប់ឱ្យដឹង​ជា​សាធារណ​ថា កីឡាករ Usain Bolt គាត់​មាន​វិជ្ជមាន​កូ​វីដ​-១៩»​។​
 
​ជំនួយការ Usain Bolt លោក Ricky Simms បាន​ប្រាប់ថា នៅមុន​ពេល​មាន​វិជ្ជមាន​កូ​វីដ​-១៩​នេះ Usain Bolt បានរៀបចំ​ខួបកំណើត គម្រប់​៣៤​ឆ្នាំ​ខ្លួន ដោយ​មិន​ពាក់​ម៉ាស់​ការពារ​ហើយ ត្រូវ​ទទួលភ្ញៀវ​ចូលរួម​ច្រើន​ទៀត​។​
 
« Usain Bolt ពិតជា​តេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ប៉ុន្តែ​គាត់​មិនទាន់​ចេញ​រោគសញ្ញា​អ្វី​ធ្ងន់ធ្ងរ​ទេ​»​។ នេះ​បើតាម​ជំនួយការ Usain Bolt ប្រាប់ CNN​។​
 
​បច្ចុប្បន្ននេះ Usain Bolt ត្រូវបាន​ដាក់ឱ្យ​ស្នាក់នៅ​ដោយឡែក នៅក្នុង​គេហដ្ឋាន​ខ្លួន នៅ​ប្រទេស​ហ្សា​ម៉ា​អ៊ី​ក​។​
 
Usain Bolt ជួយ​ឱ្យ​ហ្សា​ម៉ា​អ៊ី​ក ឈ្នះ​មេ​ដាស​មាស​អូឡាំពិក​៨​លើក លើ​វិញ្ញាសារ​រត់ប្រណាំង​ចម្ងាយ​១០០​ម៉ែត្រ និង​២០០​ម៉ែត្រ ។ Usain Bolt ក៏បាន​ជាប់​កំណត់ត្រា​ពិភពលោក ជា​កីឡាករ​រត់​លឿង​ជាងគេ​ផងដែរ​៕

Tag:
 Usain Bolt
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com