ជាតិ
ក្រសួងវប្បធម៌ហៅលោក លី តារា ម្ចាស់សៀវភៅ “Possible Crush” ទៅជួបប្រជុំ ក្រោយផ្ទុះប្រតិកម្ម លោក លី តារា (រូបពីហ្វេសប៊ុក Dara Ly)
× ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញលោក លី តារា អ្នកនិពន្ធសៀវភៅ Possible Crush ទៅប្រជុំនៅនាយកដ្ឋានបច្ចេកទេសវប្បធម៌ នាទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ស្អែកនេះ។
លោក លី តារា យល់ថាការអញ្ជើញរបស់ក្រសួងវប្បធម៌ គឺជារឿងល្អសម្រាប់លោក ព្រោះលោកអាចជជែកពិភាក្សាជាមួយក្រសួងបន្ថែមពីបញ្ហាដែលបានកើតឡើង និងកំពុងតែប្រឈមនោះ។
ទោះជាយ៉ាងណាក្នុងដំណាក់កាលនេះ អ្នកនិពន្ធសៀវភៅជាភាសាបរទេសរូបនេះ នៅមិនទាន់ហ៊ានបញ្ចេញសៀវភៅ Possible Crush ទៅទីផ្សារបន្ថែមឡើយ ក្រោយលក់បានប្រមាណ១០០ក្បាលនោះ៕
Tag:
វប្បធម៌
សៀវភៅ
អក្សរសាស្ត្រ
តែងនិពន្ធ
និពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com