លោក Boseman ដែលមានឈាមជ័រសេរ៉ាឡេអូន និងនីហ្សេរីយ៉ា បានកើត និងធំធាត់នៅក្រុង Anderson រដ្ឋ South Carolina។ តំណាងម្នាក់ បានបញ្ជាក់ប្រាប់ AP ថា តារាសំដែងរូបនេះ បានទទួលមរណភាពនៅគេហដ្ឋានរបស់ខ្លួនក្នុងរដ្ឋ Los Angeles ដែលគាត់ស្នាក់នៅជាមួយភរិយា និងសមាជិកគ្រួសារផ្សេងទៀត។
ក្រៅពីរឿង Black Panther នៅឆ្នាំ២០១៨ លោក Boseman ដែលជាតួអង្គក្នុងរឿងផ្សេងទៀតដូចជា Marshall, Avengers: Infinity War, Avengers: Endgame, 21 Bridges និង Da 5 Bloods ជាដើម។
តាមរយៈរឿង Black Panther លោក Boseman បានឈ្នះពាន Best Hero ពីកម្មវិធី MTV Movies & TV Awards, ពាន Oustanding Performance ពី Screen Actors Guild Awards និងពាន NAACP Image Award ផងដែរ៕