ជាតិ
សង្គមជាតិ
លោក លី តារា នឹងប្រមូលសៀវភៅ Possible Crush មកវិញ
29, Aug 2020 , 10:57 am        
រូបភាព
លោក លី តារា ជួបជាមួយតំណាងក្រសួងវប្បធម៌ និងក្រុមប្រឹក្សាជាតិភាសាខ្មែរដើម្បីបកស្រាយពីសៀវភៅខ្លួន។ រូបថត ក្រសួងវប្បធម៌
លោក លី តារា ជួបជាមួយតំណាងក្រសួងវប្បធម៌ និងក្រុមប្រឹក្សាជាតិភាសាខ្មែរដើម្បីបកស្រាយពីសៀវភៅខ្លួន។ រូបថត ក្រសួងវប្បធម៌
ភ្នំពេញ៖ ក្រៅពីការទទួលស្គាល់កំហុសឆ្គងដោយអចេតនា លោក លី តារា សន្យាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថានឹងប្រមូលសៀវភៅ Possible Crush ដែលបានចេញផ្សាយរួចហើយមកវិញ និងកែប្រែមិនឱ្យមានកំហុសឆ្គងបែបនេះ កើតឡើងទៀតនៅថ្ងៃអនាគត។



អត្ថបទទាក់ទង


កាលពីថ្ងៃទី២៨ ខែសីហា លោក លី តារា បានទៅតាមការអញ្ជើញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដើម្បីបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយសៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់ អក្សរឡាតាំងកត់សូរភាសាខ្មែរ។

ក្នុងជំនួបដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរផងនោះ លោក លី តារា ទទួលស្គាល់កំហុស ឆ្គងដែលកើតមានដោយអចេតនា និងដោយពុំបានគិតគូរគ្រប់ជ្រុងជ្រោយ។ លោកបានសន្យាប្រមូលសៀវភៅ ដែលបានចេញផ្សាយហើយនោះមកវិញ ហើយនឹងធ្វើការកែប្រែកុំឲ្យមានកំហុសឆ្គងបែបនេះកើតមានទៀត។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក លី តារា បាននៅឡើយទេ ជុំវិញការកែប្រែកំហុសឆ្គងនៅក្នុងសៀវភៅ Possible Crush ត្រង់ចំណុចការសរសេរអក្សរឡាតាំង សំនៀងខ្មែរ និងការងារបន្ទាប់ ដោយទូរសព្ទចូលមិនមានអ្នកទទួល។

សូមបញ្ជាក់ថាសៀវភៅ Possible Crush ដែលលក់ចេញបានចំនួន ១០០ក្បាលទៅហើយនោះ ទទួលរងការរិះគន់ខ្លាំង លើបណ្ដាញសង្គមហ្វេសប៊ុក ត្រង់ចំណុចការសរសេរអក្សរឡាតាំង សំនៀងខ្មែរ ដែលមហាជនយល់ថា នេះគឺជាការបំផ្លាញអក្សរសាស្ត្រជាតិ៕


Tag:
 សៀវភៅ
  លី តារា
  តែងនិពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com