សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បៀវត្សប្រចាំឆ្នាំរបស់អគ្គនាយកក្រុមហ៊ុនម៉ាកយីហោល្បីៗលើពិភពលោក (Global Brand)
29, Aug 2020 , 9:59 pm        
រូបភាព
ដោយ: ធីតា
IG ដែលជាក្រុមហ៊ុនវិនិយោគអនឡាញដ៏ធំមួយលើពិភពលោក បានបង្កើតប្រព័ន្ធទិន្នន័យ Pay Check ដើម្បីបង្ហាញពីតារាងប្រាក់បៀវត្សប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំពិភពលោក និងអគ្គនាយកម៉ាកយីហោអន្តរជាតិល្បីៗ។

 
ទិន្នន័យបៀរវត្សរ៍សរុបនៅលើ Pay Check មានបញ្ចូលជាមួយប្រាក់រង្វាន់បន្ថែម ភាគលាភ វិភាគទាន និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ក្នុងចំណោមក្រុមហ៊ុនយីហោល្បីៗលំដាប់ពិភពលោកទាំង២០ លោក Satya Nadella អគ្គនាយកក្រុមហ៊ុន Microsoft មានបៀរវត្សរ៍ប្រចាំឆ្នាំច្រើនជាងគេ ពោលគឺរហូតដល់ទៅជិត៤៣លានដុល្លារអាមេរិក។ ក្រុមហ៊ុន SAP មានតំណាងពីររូបក្នុងបញ្ជីនេះ គឺលោកស្រី Jennifer Morgan ដែលជាអតីតអគ្គនាយិកា និងលោក Christian Klein អគ្គនាយកបច្ចុប្បន្ន។
 
អគ្គនាយកនៃក្រុមហ៊ុនយីហោល្បីៗ (Global Brand CEO) ដែលមានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំច្រើនជាងគេទាំង២០រួមមាន៖
 
១. Satya Nadella ក្រុមហ៊ុន Microsoft (អាមេរិក) ៤២,៩១០,២១៥ដុល្លារ



២. Sundar Pichai ក្រុមហ៊ុន Google (Alphabet) (អាមេរិក) ៤២,០០០,០០០ដុល្លារ
៣. Chuck Robbins ក្រុមហ៊ុន Cisco (អាមេរិក) ២៥,៨២៩,៨៣៣ដុល្លារ
៤. Mark Zuckerberg ក្រុមហ៊ុន Facebook (អាមេរិក) ២២,៥៥៤,៥៤៣ដុល្លារ



៥. Bob Chapek ក្រុមហ៊ុន Disney (អាមេរិក) ២២,៥០០,០០០ដុល្លារ
៦. John Donahoe ក្រុមហ៊ុន Nike (អាមេរិក) ១៨,៥០០,០០០ដុល្លារ
៧. Virgina Rometty ក្រុមហ៊ុន IBM (អាមេរិក) ១៧,៥៥២,២១៨ដុល្លារ
៨. Bob Swan ក្រុមហ៊ុន Intel (អាមេរិក) ១៦,៧០៦,៧០០ដុល្លារ
៩. James Quincey ក្រុមហ៊ុន Coca Cola (អាមេរិក) ១៦,១៣២,៤៨០ ដុល្លារ



១០. Stephen Easterbrook ក្រុមហ៊ុន McDonalds (អាមេរិក) ១៥,៨៧៦,១១៦ដុល្លារ
១១. Larry Culp ក្រុមហ៊ុន General Electric (អាមេរិក) ១៥,៣៩៨,៨២៧ ដុល្លារ
១២. Tim Cook ក្រុមហ៊ុន Apple (អាមេរិក) ១១,៥៥៥,៤៦៦ដុល្លារ
១៣. Oliver Zipse ក្រុមហ៊ុន BMW (អាល្លឺម៉ង់) ៥,៣២២,៨៤៥ដុល្លារ



១៤. Ola Källenius ក្រុមហ៊ុន Mercedes (អាល្លឺម៉ង់) ៣,៨២០,២១៤ដុល្លារ
១៥. Kinam Kim ក្រុមហ៊ុន Samsung (កូរ៉េខាងត្បូង) ៣,៥៩៨,០០៥ដុល្លារ
១៦. Bernard Arnault ក្រុមហ៊ុន Louis Vuitton (បារាំង) ៣,៥៩៧,៣៧៦ដុល្លារ
១៧. Akio Toyoda ក្រុមហ៊ុន Toyota (ជប៉ុន) ៣,៥៥៩,១៦៥ដុល្លារ
១៨. Jennifer Morgan ក្រុមហ៊ុន SAP (អាល្លឺម៉ង់) ២,១៣៥,៨៥២ដុល្លារ
១៩. Christian Klein ក្រុមហ៊ុន SAP (អាល្លឺម៉ង់) ២,០០៦,៦៦៩ដុល្លារ



២០. Jeff Bezos ក្រុមហ៊ុន Amazon (អាមេរិក) ១,៦៨១,៨៤០ដុល្លារ
២១. Larry Ellison ក្រុមហ៊ុន Oracle (អាមេរិក) ១,៦៦២,៨២៨ដុល្លារ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com