ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រុមយុវជន បន្តយកញត្តិទៅដាក់នៅស្ថានទូតជប៉ុននិងអាល្លឺម៉ង់ សុំឲ្យជួយដោះលែងលោក រ៉ុង ឈុន
01, Sep 2020 ,
1:20 pm
រូបភាព
×
ដោយ:
ឡាយ សុភាវតី
ប្រជាពលរដ្ឋនិងក្រុមយុវជន បាននាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតបរទេស២បន្ថែមទៀត គឺស្ថានទូតជប៉ុននិងស្ថានទូតអាល្លឺម៉ង់ នៅព្រឹកថ្ងៃ១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីសុំឲ្យធ្វើកិច្ចអន្តរាគមន៍ ទៅរដ្ឋាភិបាល ក៏ដូចជាតុលាការកម្ពុជា ឲ្យដោះលែងលោក រ៉ុង ឈុន ជាមេសហជីពនិងជាទីប្រឹក្សាគ្រូបង្រៀនឯករាជ្យកម្ពុជា ដែលកំពុងជាប់ឃុំ ក្រោមការចោទប្រកាន់ថា បានបំភ្លៃរឿងព្រំដែន។
យុវជន រ៉ុង វ៉ាន់ ក្មួយប្រុសរបស់លោក រ៉ុង ឈុន បង្ហាញក្តីសង្ឃឹមថា ប្រទេស ដែលកាន់យករបបសេរី នឹងជួយធ្វើអន្តរាគមន៍ ឲ្យមានការដោះលែងលោក រ៉ុង ឈុន និងអ្នកទោសមនសិការផ្សេងទៀត។ យុវជនរូបនេះ ប្រាប់អ្នកកាសែតនៅមុខស្ថានទូតជប៉ុន ដូច្នេះថា៖«ជំហរបស់យើង គឺនៅតែបន្តរកគ្រប់វិធីសាស្រ្ត ដើម្បីរកយុត្តិធម៌ជូនលោក រ៉ុង ឈុន ដែលគាត់ជាបុគ្គលស្អាតស្អំ ហើយគ្មានកំហុសសោះ តែបែជាគេចាប់គាត់ទាំងយប់។ អ៊ីចឹង យើងមិនសុខចិត្តទេ យើងនៅតែប្តេជ្ញារកយុត្តិធម៌ជូនគាត់»។
នៅថ្ងៃទី៣១ ខែសីហា ម្សិលមិញ ប្រជាពលរដ្ឋនិងក្រុមយុវជន ទើបនឹងបានយកញត្តិទៅដាក់នៅស្ថានទូតអូស្រ្តាលី។ កន្លងមក ពួកគេ បានដាក់ញត្តិនៅស្ថានទូតបរទេសមួយចំនួនរួចមកហើយ ដូចជា ស្ថានទូតអាមេរិក ស្ថានទូតបារាំង ស្ថានទូតអឺរ៉ុប និង ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជាដើម។
មិនមែននៅតែក្នុងប្រទេសកម្ពុជាទេ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏បានចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ដែរ។ នៅថ្ងៃទី៣០ ខែសីហា ប្រជាពលរដ្ឋខ្មែរមួយចំនួន ដោយមានទាំងព្រះសង្ឃផង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ដើម្បីសុំឲ្យរដ្ឋាភិបាលកាណាដា ជួយធ្វើកិច្ចអន្តរាគមន៍ក្នុងការដោះលែងលោក រ៉ុង ឈុន និង មនុស្ស៣នាក់ទៀត ដែលកំពុងជាប់ឃុំដែរ គឺលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ យុវជន ហ៊ុន វណ្ណៈ និង យុវតី ឈឿន ដារ៉ាវី។
កម្លាំងសមត្ថកិច្ច បានចូលទៅចាប់លោក រ៉ុង ឈុន ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយចោទថា លោក បំភ្លៃរឿងព្រំដែន។ មុនត្រូវចាប់ខ្លួន លោក បានចុះជួបប្រជាពលរដ្ឋ និងដើរមើលតំបន់មួយចំនួនតាមព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បន្ទាប់មក លោក ចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋក្នុងតំបន់នោះ បានបាត់ដី ហើយអាជ្ញាធរវៀតណាម បានបំពានចូលមកដីខ្មែរ។
ក្រោយលោក រ៉ុង ឈុន ត្រូវចាប់ខ្លួន លោក សួង សុភ័ណ្ឌ ក៏បានចុះទៅជួបប្រជាពលរដ្ឋនិងពិនិត្យមើលតាមតំបន់នោះដែរ ដើម្បីដឹងថា អ្វីដែលលោក រ៉ុង ឈុន អះអាងក្នុងសេចក្តីថ្លែងការណ៍ គឺជាការពិតឬយ៉ាងណា។ ក្រោយពីចុះទៅពិនិត្យរួចហើយ លោក សួង សុភ័ណ្ឌ បានផ្តល់បទសម្ភាសជាមួយសារព័ត៌មាន The Cambodia Daily ថា ការដោះដូរដីជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ។ ប្រហែលជាដោយសារការប្រើពាក្យនេះហើយ ដែលលោក សួង សុភ័ណ្ឌ ត្រូវចាប់ខ្លួន។
ចំណែក យុវជន ហ៊ុន វណ្ណៈ និង យុវតី ឈឿន ដារ៉ាវី ដែលជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈ ត្រូវចាប់ខ្លួន ដោយសារតែពួកគេ ចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។
បច្ចុប្បន្ន អ្នកទាំង៤ខាងលើ កំពុងជាប់ឃុំ ក្រោមបទចោទដូចគ្នា គឺបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម