ជាតិ
កង់​ខ្មែរ​របស់​អ្នកស្រី ពុក ទោល ទោះ​ចាស់​ខ្លាំង និង​ប្រើ​លែងកើត​ក៏​មិន​ចង់​លក់​ដែរ​
02, Sep 2020 , 7:59 am        
រូបភាព
​ខេត្ត​ត្បូងឃ្មុំ​៖ អ្នកស្រី ពុក ទោល ជា​ម្ចាស់​កង់​ម៉ាក PHOENIX ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​កង់​ខ្មែរ បាន​ប្រើប្រាស់​កង់​នេះ​ដើម្បី​ជួយ​សម្រួល​ការងារ និង​ជីវភាព​របស់​អ្នកស្រី អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ​។ កាលពីពេល​កន្លងទៅ អ្នកស្រី ប្រកបរ​បរជា​អ្នកលក់​ចេក ហើយ​អ្នកស្រី ប្រើប្រាស់​កង់​មួយ​នេះ​ដើម្បី​ដឹក​ចេក​ទាំងនោះ​ទៅ​លក់​នៅតាម​ភូមិ​នានា​ផងដែរ​។ កង់​មួយ​នេះ នៅ​ជាមួយ​អ្នកស្រី អស់​រយៈពេល​១៥​ឆ្នាំ​ហើយ ដោយ​អ្នកស្រី​ទិញ​ពី​លោក បូជា​ចា​រ្យ​សហគមន៍​កាតូលិក​ខ្មែរ ដែល​រស់នៅក្នុង​តំបន់​នោះ​ស្រាប់​។ ដោយសារតែ​កង់​មួយ​ចាស់ ក៏មាន​អ្នក​អេតចាយ​ទិញ ប៉ុន្តែ​អ្នកស្រី​មិន​លក់​នោះទេ អ្នកស្រី ស្រឡាញ់ និង​ចង់​រក្សាទុក​នូវ​របស់​ខ្មែរ​ផងដែរ​។



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង នាយ យ៉ាន អ្នកសារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី ពុក ទោល ខាងក្រោម​ដូចតទៅ​៖

 

 

Tag:
 កង់​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com