ជាតិ
សេដ្ឋកិច្ច
ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរបានតែជាង១៨លានដុល្លារ ក្នុងរយៈពេល៨ខែ
× ភ្នំពេញ៖ ឥទ្ធិពលជំងឺកូវីដ-១៩ បានធ្វើឲ្យរមណីយដ្ឋានអង្គរ ធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេស។ របាយការណ៍ពីគ្រឹះស្ថានអង្គរ បង្ហាញថា មកដល់ខែសីហា ឆ្នាំ២០២០ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវបរទេសចំនួន ៣,៦៦៣នាក់ និងចំណូលបាន ១៦១,០២១ដុល្លារ ដោយចំនួនភ្ញៀវ ថយចុះ ៩៧,៦៨ភាគរយ ហើយចំណូល ថយចុះដល់ទៅ៩៧,៧៥ភាគរយ បើធៀបនឹងខែសីហាឆ្នាំ២០១៩។
បើគិតរយៈពេល៨ខែ គឺពីខេមករា ដល់ខែសីហា ឆ្នាំ២០២០ កម្ពុជា ទទួលចំណូលបានជាង១៨លានដុល្លារ ពីការលក់បណ្ណជូនភ្ញៀវជាង៣៩ម៉ឺននាក់ សម្រាប់ការចូលទស្សនារមណីយដ្ឋានអង្គរ។ របាយការណ៍របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ៨ខែឆ្នាំ២០២០នេះ ចំនួនភ្ញៀវបរទេស ធ្លាក់ចុះ៧៤,៦៦ភាគរយ ហើយចំណូល ធ្លាក់ចុះ ៧៣,៦១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com