កីឡាជាតិ
ជាតិ
អតីតកីឡាករភ្នំពេញក្រោន សេង កុសែន ចុះកិច្ចសន្យាលេងឲ្យនគរបាលជាតិ កីឡាករ សេង កុសែន ពេលចូលរួមហ្វឹកហាត់ជាមួយក្លិបភ្នំពេញក្រោនកាលពីពេលកន្លងទៅ, រូបភាពពីក្លិបភ្នំពេញក្រោន
× កីឡាករ សេង កុសែន ចុះកិច្ចសន្យាលេងឲ្យក្លិបនគរបាលជាតិ នៅជើងទីពីរនៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ប៉ុន្តែមកទល់ពេលនេះ ក្លិបសាម៉ី មិនទាន់ប្រកាសពីការចូលរួមរបស់ កុសែន ជាផ្លូវការនោះទេ។
ខ្សែការពារ សេង កុសែន នឹងជួយក្លិបនគរបាលជាតិប្រជែងការពារកៅអីក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅជើងទីពីរនេះ បន្ទាប់ពីរូបគេបានចុះកិច្ចសន្យាលេងឲ្យក្លិបនេះកាលពីពេលថ្មីៗ។ ទោះបីក្លិបនគរបាលជាតិមិនទាន់ប្រកាសជាផ្លូវការពីការចូលរួមរបស់រូបគេក៏ដោយ យើងសង្កេតឃើញខ្សែការពាររូបនេះស្ថិតក្នុងបញ្ជីឈ្មោះផ្លូវការរបស់នគរបាលជាតិ។
មុនចូលរួមជាមួយក្លិបនគរបាលជាតិកីឡាករ សេង កុសែន ត្រៀមបង្ហាញខ្លួនឲ្យក្លិបភ្នំពេញក្រោននៅរដូវកាលឆ្នាំ២០២០នេះ។ តែមិនទាន់នឹងបានបង្ហាញខ្លួនផង រូបគេ ត្រូវបានក្លិបជើងឯក៥សម័យកាលមួយនេះ បញ្ចប់កិច្ចសន្យាពាក់កណ្តាលទីកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមហេតុផលមិនគោរពវីន័យ និងប្រព្រឹត្តអំពើប្រាសចាកពីក្រមសីលធម៌ជាកីឡាករអាជីព។
កីឡាករ សេង កុសែន នឹងសហការគ្នាជាមួយខ្សែបម្រើ ម៉ាត់ យ៉ាមីន ជួយក្លិបនគរបាលជាតិប្រជែងរក្សាកៅអីក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ មិនខុសពីកីឡាករ សេង កុសែន នោះទេ យ៉ាមីន ក៏ត្រូវបានក្លិបបឹងកេតបញ្ចប់កិច្ចសន្យាពាក់កណ្តាលទីកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ក្រោមហេតុផលដូចគ្នាផងដែរ៕
Tag:
បាល់ទាត់
សេង កុសែន
នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com