ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​បំបាត់​អាកា​រៈ​ទល់លាមក​លឿន​បំផុត​
11, Sep 2020 , 6:59 pm        
រូបភាព
​ជាធម្មតា​អាកា​រៈ​ទល់លាមក​កើតមានឡើង​នៅពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប​ភាព​ពិបាក​ក្នុងការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាលអោយ​មានការ​ស្ដុក​កាកសំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូតដល់​ទៅ​ច្រើនជាង ៣ ថ្ងៃ​។ បញ្ហា​ទល់លាមក គឺ​មិនមែនជា​រឿង​លេងសើច​នោះទេ ខណៈដែល​រាងកាយ​ត្រូវការ​បញ្ចេញ​កាកសំណល់​ដើម្បី​ជៀសវាង​ការបង្ក​ទៅជា​ជាតិពុល​ផ្ដល់​ផលប៉ះពាល់​គួរអោយ​ព្រួយបារម្ភ​ក្នុង​រាងកាយ រួមទាំង​ជំងឺ​ឬ​ស​ដូង​បាត និង​មហារីក​ពោះវៀនធំ​។ ថ្ងៃនេះ​វេ​ប​​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បំបាត់​បញ្ហា​ទល់លាមក​ឆាប់រហ័ស ៖

 
១. ទទួលទាន​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ​
 
​ឆុងតែ​មួយ​ពែង​ដោយ​បន្ថែម​ទឹកឃ្មុំ​និង​ទឹកក្រូច​ឆ្មារ​ស្រស់​ចូល​។ ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​បន្ទន់​លាមក​ហើយក៏​ជួយ​បន្ថយ​ភាព​ជូរ​នៃ​តែដោយសារ​ក្រូចឆ្មារ​ផងដែរ​។ ក្រូចឆ្មារ​ក៏មាន​លក្ខណៈសម្បត្តិ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​និង​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
២. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​
 
​លាមក​ស្ងួត​រឹង​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ទល់លាមក ហើយ​ការ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​នឹង​ជួយ​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ធ្វើឱ្យ​លាមក​មាន​ភាព​ទន់​។ ទឹក​ធម្មតា​និង​ទឹក​ផ្លែឈើ​ស្រស់ៗ គឺជា​ភេសជ្ជៈ​ដែល​ប្រសើរ​បំផុត​សម្រាប់​ប្រយុទ្ធប្រឆាំង​បញ្ហា​ទល់លាមក​។ ចៀសវាង​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​និង​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​ខណៈដែល​ភេសជ្ជៈ​ទាំងនេះ​បញ្ចុះ​ជាតិ​ទឹក​ចេញពី​រាងកាយ​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​។​
 
៣. ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស​សៃ​
 
​ជាធម្មតា​បញ្ហា​ទល់លាមក​ច្រើនតែ​កើតឡើង​ដោយសារ​កង្វះ​ជាតិ​ស​សៃ​ដើម្បី​សម្រួល​ដល់​ចលនា​ពោះវៀន​និង​ការរំលាយ​អាហារ​។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​រួមបញ្ចូល​ជាតិ​ស​សៃ​យ៉ាងហោចណាស់​ពី ២០ ទៅ ៣៥ ក្រាម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ចៀស​ផុតពី​បញ្ហា​ទល់លាមក​។​
 
៤. រួមបញ្ចូល​យ៉ា​អួរ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
 
​យ៉ា​អួរ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូ​បាយ​អូ​ទិ​ក​ដែល​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ទល់លាមក​បាន​យ៉ាង​ប្រសើរ​។​
 
៥. ទទួលទាន​ប្រេង​អូ​លីវ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ប្រេង​អូ​លីវ​ពី ១ ទៅ ២ ស្លាបព្រា​កាហ្វេ​នៅពេល​ព្រឹក​ពោះ​ទទេរ​។ កុំ​ទទួលទាន​ទឹក​តាម​ក្រោយ​ភ្លាម ត្រូវ​រងចាំ​យ៉ាងហោចណាស់ ១ ម៉ោង​សិន​។ បន្ត​អនុវត្ត​រូបមន្ត​នេះ​រហូតដល់​អាកា​រៈ​ទល់លាមក​បាត់ទៅ​ទាំងស្រុង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com