ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! ក្រចក​នឹងមាន​សុខភាព​ល្អ ជាមួយ​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
14, Sep 2020 , 8:59 pm        
រូបភាព
​ចង់ឱ្យ​ក្រចក​មាន​សភាព​រលោង​ស្អាត​មាន​សុខភាព​ល្អ​មែន​ទេ​? មិន​ពិបាក​ឡើយ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​រូបមន្ត​បែប​ធម្មជាតិ​ជួយ​ឱ្យ​ក្រចក​មាន​សភាព​រឹងមាំ​ប្រសើរ ៖

 
១. ប៉េងប៉ោះ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹក​ប៉េងប៉ោះ​ស្រស់​នៅពេល​ព្រឹក ឬ​រួមបញ្ចូល​វា​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ជាការ​ស្រេច​។ ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A វីតាមីន C និង​បាយ​អូ​ទីន​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ក្រចក​ល្អប្រសើរ​។​
 
២. ប្រេង​អូ​លីវ​
 
​ដើម្បីឱ្យ​ក្រចក​មាន​សភាព​រឹងមាំ អ្នក​អាច​ត្រាំ​ក្រចក​ក្នុង​ប្រេង​អូ​លីវ​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល ១ ខែ​ពេញ​។​
 
៣. ទឹកក្រូច​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ត្រាំ​ក្រចក​ក្នុង​ទឹកក្រូច​ស្រស់​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ បន្ទាប់មក​លាប​ដៃ​ជាមួយ​ផលិតផល​ផ្ដល់​សំណើម​ជាការ​ស្រេច​។​
 
៤. ប្រេង​ដើម​តែ​និង​វីតាមីន E
 
​លាយ​ប្រេង​ដើម​តែ​ពី ២ ទៅ ៣ ដំណក់​ជាមួយ​វីតាមីន E មួយ​គ្រាប់​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ក្រចក​ជាការ​ស្រេច​។​
 
៥. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​រូបមន្ត​នេះ​សាក​សម​សម្រាប់​ព្យាបាល​ក្រចក​ដែល​ឆ្លង​មេរោគ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​ធម្មតា​ក្នុង​បរិមាណ​ស្មើគ្នា​។ ត្រាំ​ក្រចក​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល​ប្រហែល ៣០ នាទី​។​
 
៦. ស្រា​បៀរ​
 
​លាយ​ស្រា​បៀរ ២ ភាគ​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ភាគ និង​ប្រេង​អូ​លីវ​ក្ដៅ​ឧណ្ហៗ ១ ភាគ​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ក្រចក​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​។ លាង​សម្អាត​ចេញ និង​អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com