ករណីឆ្លងកូវីដ-១៩នៅទូទាំងពិភពលោក ឡើងដល់ជិត២៦.៥លាននាក់ហើយ ដោយគិតត្រឹមរសៀលថ្ងៃសុក្រ ទី៤ ខែកញ្ញា នេះ ដែលក្នុងនោះមានស្លាប់ជាង៨៧ម៉ឺននាក់ និងសះស្បើយជិត១៩លាននាក់។ សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា នាំមុខគេទាំងករណីឆ្លង និងចំនួនអ្នកស្លាប់ ខណៈហ្វីលីពីន ឈរលើគេក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ាន។
ករណីឆ្លងច្រើនជាងគេ៖
១.សហរដ្ឋអាមេរិក ជាង៦.៣លានករណី
២. ប្រេស៊ីល ជាង៤លានករណី
៣. ឥណ្ឌា ជិត៤លានករណី
៤. រុស្ស៊ី ជាង១លានករណី
៥. ប៉េរូ ជាង៦៧ម៉ឺនករណី
ស្លាប់ច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក ជិត២០ម៉ឺននាក់
២. ប្រេស៊ីល ជិត១២.៥ម៉ឺននាក់
៣.ឥណ្ឌា ជាង៦៨៥០០នាក់
៤.ម៉ិកស៊ិក ជាង៦៦០០០នាក់
៥.ចក្រភពអង់គ្លេស ជាង៤១៥០០នាក់។
ករណីនៅតំបន់អាស៊ាន៖
១.ហ្វីលីពីន ជិត២៣ម៉ឺននាក់ (ស្លាប់៣៦៨៨, សះស្បើយជិត១៦ម៉ឺននាក់)
២.ឥណ្ឌូណេស៊ី ជិត១៨.៥ម៉ឺននាក់ (ស្លាប់៧៧៥០, សះស្បើយជាង១៣ម៉ឺននាក់)
៣.សិង្ហបុរី ជិត៥៧០០០នាក់ (ស្លាប់២៧, សះស្បើយជាង៥៦០០០នាក់)
៤.ម៉ាឡេស៊ី ជិត៩៤០០នាក់ (ស្លាប់១២៨, សះស្បើយជាង៩០០០នាក់)
៥.ថៃ ជាង៣៤០០នាក់ (ស្លាប់៥៨, សះស្បើយជិត៣៣០០នាក់)
៦.មីយ៉ាន់ម៉ា ១១១១នាក់ (ស្លាប់៦, សះស្បើយ៣៥៩នាក់)
៧.វៀតណាម ១០៤៦នាក់ (ស្លាប់៣៥, សះស្បើយ៧៥៥នាក់)
៨.កម្ពុជា ២៧៤នាក់ (សះស្បើយ២៧២នាក់)
៩.ព្រុយណេ ១៤៥នាក់ (ស្លាប់៣នាក់, សះស្បើយ១៣៩នាក់)
១០.ឡាវ ២២នាក់ (សះស្បើយ២១នាក់)៕