ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់ឱ្យ​ស្បែក​ភ្លឺរលោង​ស្អាត​ក្មេង​ជាង​វ័យ កុំ​រំលង​ផ្លែឈើ​ទាំងនេះ​
14, Sep 2020 , 6:59 pm        
រូបភាព
​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​មាន​ស្បែក​ភ្លឺរលោង​ស្រស់ស្អាត​? មាន​កត្តា​ច្រើនណាស់​ដែល​ធ្វើឱ្យ​ស្បែក​មាន​សភាព​បែបនេះ ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​។ អ្វីដែល​យើង​ទទួលទាន​ជះឥទ្ធិពល​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង រួមទាំង​សម្រស់​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​ចង់​ទទួលបាន​ស្បែក​ភ្លឺរលោង​ស្រស់ស្អាត អ្នក​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​មួយចំនួន​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​នូវ​សុខភាព​ស្បែក​ល្អប្រសើរ​ស្រស់ស្អាត​ភ្លឺរលោង ៖

 
១. ផ្លែ​បឺ​រ​
 
​ដើម្បី​រក្សាបាន​នូវ​ស្បែក​ដែលមាន​សុខភាព​ល្អ ក្មេង​ជាង​វ័យ ហើយ​ភ្លឺរលោង​ស្រស់ស្អាត អ្នក​គួរ​ទទួលទាន​ផ្លែ​បឺ​រ​ជាប្រចាំ​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​ជា​ប្រភព​ដ​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ខ្លាញ់​សុខភាព​ល្អ វីតាមីន B-complex និង​វីតាមីន E​។​
 
២. ក្រូច​
 
​មិន​ថា​ក្រូចឆ្មារ ក្រូចថ្លុង ឬ​ក្រូច​អ្វី​នោះទេ​សុទ្ធតែជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​សារធាតុ proline និង​អាស៊ីត​អា​មី​ណូ lysine បំ​លែង​ទៅជា​កូ​ឡា​ជែ​ន​។ វីតាមីន C ក៏​សំខាន់​ក្នុងការ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​វាយប្រហា​យ​និង​បង្ក​ការបំផ្លាញ​អេ​ឡា​ស្ទី​ន​និង​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​ផងដែរ​។​
 
៣. ទំពាំងបាយជូរ​
 
​ផ្លែឈើ​នេះ​ល្អ​ចំពោះ​ទាំង​សុខភាព​រាងកាយ​និង​សម្រស់​។ ការទទួល​ទាន​ផ្លែ​ទំពាំងបាយជូរ​ជួយ​សម្អាត​ឈាម​និង​ធ្វើឱ្យ​ស្បែ​កមាន​សំណើម​មិន​ស្រអាប់​។ សារធាតុ polyphenols ក្នុង​គ្រាប់​ទំពាំងបាយជូរ​ជួយ​ការពារ​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​និង​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​។​
 
៤. ផ្លែ​ទទឹម​
 
​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​របស់​ស្បែក​។ លើសពីនេះទៅទៀត​ផ្លែ​ទទឹម​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សមាសធាតុ​ម្យ៉ាង​ហៅថា phytoestrogens ដែល​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​និង​អាស៊ីត hylauronic ធ្វើឱ្យ​ស្បែក​តឹង​ណែន​។​
 
៥. ល្ហុង​
 
​ល្ហុង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​វីតាមីន A ដែល​សុទ្ធតែ​ល្អ​សម្រាប់​រក្សា​សុខភាព​ស្បែក​។ ការទទួល​ទាន​ល្ហុង​ជាប្រចាំ​អាចជួយ​បង្កើន​កម្រិត​កូ​ឡា​ជែ​ន​របស់​ស្បែក​គួរឱ្យកត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com